សម្ព័ន្ធអារ៉ាប់ បាននិយាយថា ទំនាក់ទំនងសន្តិហវិជ្ជមាននៅមជ្ឈិមបូព៌ា មិនអាចសម្រេចបាន ដោយគ្មានរដ្ឋប៉ាឡេស្ទីន និងការបញ្ចប់នូវអ្វីដែលខ្លួនបានពិពណ៌នាថា ជា `ការអនុវត្តអរិភាព» របស់អ៊ីស្រាអែលបាន ទេ។
នៅក្នុងសេចក្តីសម្រេចមួយដែលដាក់ជូនដោយប្រទេសអេហ្ស៊ីប និងអារ៉ាប៊ីសាអ៊ូឌីត ហើយត្រូវបានអនុម័តកាលពីថ្ងៃព្រហស្បតិ៍ សម្ព័ន្ធនេះ បាននិយាយថា៖«ការបរាជ័យក្នុងការឈានទៅដល់ដំណោះស្រាយដ៏ត្រឹមត្រូវមួយចំពោះបុព្វហេតុប៉ាឡេស្ទីន និងការអនុវត្តអរិភាពនៃអំណាចកាន់កាប់» នៅតែជាឧបសគ្គចម្បងចំពោះ «ទំនាក់ទំនងសន្តិហវិជ្ជមាន» នៅក្នុងតំបន់នេះ។

សេចក្តីសម្រេចនេះ គឺជាផ្នែកមួយនៃកិច្ចប្រជុំទូលំទូលាយ នៅទីក្រុងគែរ ដែលរដ្ឋមន្ត្រីការបរទេស បានគាំទ្រ «ចក្ខុវិស័យរួមសម្រាប់សន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់»។
កិច្ចប្រជុំនេះ បានកើតឡើង នៅពេលដែលកងកម្លាំងអ៊ីស្រាអែលបានបង្កើនការវាយលុកយោធារបស់ពួកគេ នៅជុំវិញទីក្រុងហ្កាហ្សា ដែលជាមជ្ឈមណ្ឌលទីក្រុងធំបំផុតរបស់ដែនដីនេះ ហើយរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីហិរញ្ញវត្ថុស្តាំនិយមជ្រុលរបស់អ៊ីស្រាអែលលោក Bezalel Smotrich បានអំពាវនាវឲ្យ មានការបញ្ចូលតំបន់វេសបែង ( West Bank)ជាឧបសម្ព័ន្ធរបស់ប្រទេសនេះ ដើម្បី «បញ្ចប់គំនិតនៃការបង្កើតរដ្ឋប៉ាឡេស្ទីន»៕
