ក្រុមបាតុករនៅទីក្រុងហ្សេរុយសាឡឹម និងទីក្រុងតែល អាវីវ នាំគ្នាតវ៉ាកាលពីថ្ងៃសៅរ៍ អំពាវនាវឲ្យមានការដោះលែងចំណាប់ថ្នូរដែលនៅជាប់ខ្លួនក្នុងតំបន់ហ្កាហ្សា ហើយនិងបញ្ចប់សង្រ្គាម ។

គ្រួសារចំណាប់ថ្នូរ និងក្រុមអ្នកគាំទ្ររបស់ពួកគេ បានបង្កើនយុទ្ធនាការសាធារណៈរបស់ពួកគេ ក្នុងរយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ ស្របពេលដែលអ៊ីស្រាអែលជំរុញបន្តផែនការដណ្តើមគ្រប់គ្រងទាំងស្រុងតំបន់ហ្កាហ្សាស្រ្ទីបទាំងមូល ខណៈកិច្ចប្រជុំស្វែងរកបទឈប់បាញ់ បានជាប់គាំង ចាប់តាំងពីខែកក្កដារហូតមក ។
ក្រុមចុះយុទ្ធនាការ បានអំពាវនាវឲ្យបញ្ចប់សង្រ្គាម នៅក្នុងកិច្ចព្រមព្រៀងការទូត ដែលនឹងទទួលបានការដោះលែងចំណាប់ថ្នូរសេសសល់ ៤៨នាក់ ។ ក្រុមមន្រ្តីអ៊ីស្រាអែលមានចំនឿថា ចំណាប់ថ្នូរ ២០នាក់ប៉ុណ្ណោះ នៅរស់ ។
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ជំរុញឲ្យមានកិច្ចព្រមព្រៀងលែងសេសសល់អ្វីទាំងដែលមើលឃើញចំណាប់ថ្នូរទាំងអស់ដោះលែងក្នុងពេលតែមួយ ហើយក្រុមហាម៉ាស ត្រូវតែចុះចាញ់ ៕
