ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះប្រទេសចិនសម្រាប់​ការគាំទ្រមនុស្សធម៌

2025/09/07 04:56:29 pm        353

ក្នុងអំឡុងពេលនៃកិច្ចប្រ​ជុំកំពូលអង្គការ​​សហ​ប្រតិ​បត្តិការសៀងហៃ (SCO) នៅទីក្រុងធានជីន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង​ជា​ប្រធានអាជ្ញាធរមីន បានទទួលការធានាយ៉ាងមុតមាំអំពីការគាំទ្រពីឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី​នៃសាធារណរដ្ឋ​ប្រជា​មានិត​ចិន​ ដែលបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ចិន​ចំពោះការអភិវឌ្ឍ ភាពរឹងមាំ និងអធិបតេយ្យភាពជាតិ របស់កម្ពុជា។ ក្នុងឱកាសដ៏សំខាន់នេះ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង បានប្រកាសផ្តល់ជំនួយ​មនុស្សធម៌​ចំនួន ២០ លានយ៉ន់ចិន (ប្រហែល ២,៨ លានដុល្លារអាមេរិក) ដើម្បីជួយស្តារការខូចខាត និងកាត់បន្ថយទុក្ខលំបាក​របស់​ប្រជាជនរបស់យើង ​ដែលរងផលប៉ះពាល់ដោយ​ជម្លោះប្រដាប់អាវុធ នាពេលថ្មីៗនេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានលើកឡើងថា សម្តេចធិបតី តែងចាត់ទុកសេចក្តីថ្លៃថ្នូរ និងក្តីសង្ឃឹមរបស់ប្រជាជនកម្ពុជា ជា​បេះដូងនៃភាពជាអ្នក​ដឹកនាំ​របស់សម្តេច ហើយ សម្តេច ផ្តល់តម្លៃដល់គ្រប់ជីវិតមនុស្ស ដោយធានាថា​មនុស្សគ្រប់រូប​មាន​សិទ្ធិរស់នៅ និងរស់នៅប្រកប​ដោយ​សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

ឯកឧត្តមលើកឡើងថា “ការរួមចំណែកដ៏សប្បុរសរបស់ចិន មិនត្រឹម​តែ​ឆ្លុះ​បញ្ចាំង​​ពី​មិត្តភាព​ដែកថែបដ៏រឹងមាំរវាងកម្ពុជា និងចិនប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំ​ង​ជាការទទួលស្គាល់ ភាពជា​អ្នកដឹកនាំប្រកបដោយមេត្តាធម៌ របស់សម្តេចធិបតី និង និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅ​របស់សម្តេច ចំពោះប្រជាជនកម្ពុជាផងដែរ។”

ឯកឧត្តម ក៏បានថ្លែងអំណរគុណ ចំពោះជំនួយមនុស្សធម៌ទាន់ពេលវេលា របស់ចិនដល់កម្ពុជា ក្នុង​អំឡុង​ពេល​ដ៏លំបាកនេះ និងបានសង្កត់ធ្ងន់ថា ទង្វើសប្បុរសធម៌នេះ មិនត្រឹមតែជួយបន្ធូរបន្ថយ​ទុក្ខលំបាក​ របស់ប្រជាជន​កម្ពុជា​ប៉ុណ្ណោះទេ ប៉ុន្តែជាគំរូនៃតួនាទីដ៏គួរឱ្យកោតសរសើររបស់ចិន ក្នុងការជំរុញសន្តិភាព ស្ថិរភាព និង​ភាពរុងរឿងរួមគ្នា នៅទូទាំងពិភពលោក។

ឆ្ពោះបន្តទៅមុខ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការកសាងសហគមន៍របស់ឡើងវិញ ត្រូវ​ចាប់​ផ្តើម​​ជាមួយ​នឹង​ការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីធានាថាដំណើរការ​នៃការ​កសាង​ឡើងវិញ មានសុវត្ថិភាព និង​និរន្តរភាព​ ហើយជាមួយគ្នានេះ ចាំបាច់ត្រូវគាំទ្រដល់ជនរងគ្រោះ ជាពិសេស​អ្នកដែល​រងផលប៉ះពាល់ ដោយសារសង្គ្រាមថ្មីៗនេះ ដើម្បីឱ្យពួកគេអាច​ស្តារសេចក្តី​ថ្លៃថ្នូរ​របស់ពួកគេ និងកសាង​ជីវិត​របស់ពួកគេ​ឡើងវិញ​ប្រកប​ដោយក្តីសង្ឃឹម។

ឯកឧត្តមទេសរដ្ឋមន្ត្រី​ បានលើកឡើងផងដែរថា​ អាជ្ញាធរមីន ត្រៀមខ្លួនជាស្រេច ក្នុងការសហការ​ជាមួយគ្រប់ដៃគូពាក់ព័ន្ធ ដើម្បីធានាសុវត្ថិភាពដល់កិច្ចការស្តារ និងកសាងឡើងវិញនេះ។

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        100
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        205
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm