នាវាកងទ័ពជើងជើងសហរដ្ឋអាមេរិក បានធ្វើដំណើរទៅដល់ប្រទេសព័រតូរីកូ សម្រាប់សមយុទ្ធយោធាដែលកំណត់ធ្វើឡើងនៅចុងសប្តាហ៍នេះ ។
នាវាដែលបានចូលចតនៅតំបន់ឆ្នេរ Alfaro ស្ថិតក្នុងទីក្រុង Arroyo កាលពីថ្ងៃសុក្រ មានដឹកយានចុះទឹក និងគ្រឿងយុទ្ធោបករណ៍កងទ័ពម៉ារីន ។ ឧទ្ធម្ភាគចក្រជាច្រើនគ្រៀង បានធ្វើដំណើរទៅដល់ផងដែរ ដើម្បីចូលរួមសមយុទ្ធយោធា ។

ក្រុមមន្រ្តីយោធា បញ្ជាក់ថា ប្រតិបត្តិការយោធានេះ បានធ្វើឡើងនៅតំបន់ភាគខាងត្បូងព័រតូរីកូ ចាប់តាំងពីថ្ងៃទី ៣១ ខែសីហារហូតមក ។
យោងតាមការអះអាងរបស់កងកម្លាំងប្រដាប់អាវុធសហរដ្ឋអាមេរិក បានឲ្យដឹងថា សមយុទ្ធនេះ រៀបចំឡើង ដើម្បីជំរុញការត្រៀមខ្លួនរបស់ទ័ពម៉ារីន និងពង្រឹងសមត្ថភាពប្រតិបត្តិការរបស់ពួកគេ ។
សមយុទ្ធយោធានេះដែរ បង្ហាញពីការដាក់ពង្រាយសម្របសម្រួលនូវយានចុះទឹក និងយានអាកាស ក្នុងនោះកងម៉ារីន ធ្វើការចុះចតនៅតាមតំបន់ឆ្នេរ និងចុះបេសកកម្មគាំទ្រពីក្រោយ ។
ប្រជាពលរដ្ឋរស់នៅទីក្រុង Arroyo និងតំបន់ជុំវិញទីនោះ បានរាយការណ៍សកម្មភាពកើនឡើងរបស់យោធានៅតាមតំបន់ឆ្នេរ ៕
