មនុស្សមួយចំនួនបានស្លាប់ និងរងរបួស បន្ទាប់ពីការវាយប្រហារពេញមួយយប់របស់រុស្ស៊ី ទៅលើរដ្ឋធានីគីវ របស់អ៊ុយក្រែន ឈានចូលថ្ងៃអាទិត្យ ទី៧ ខែកញ្ញា នេះ។
អគាររដ្ឋាភិបាលសំខាន់របស់រដ្ឋធានីអ៊ុយក្រែន ក៏ត្រូវបានកំណត់គោលដៅក្នុងការវាយប្រហារនោះ ដែលជាលើកដំបូងបំផុតនៃការវាយប្រហារបែបនេះ ហើយអគារលំនៅដ្ឋានពហុជាន់ជាច្រើនខ្នងត្រូវបានខូចខាត៕

