ទូរទស្សន៍រដ្ឋ NHK របស់ជប៉ុន បាននិយាយនៅក្នុងថ្ងៃអាទិត្យ (៧ កញ្ញា) នេះថា នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានសម្រេចចិត្តលាលែងពីតំណែងរបស់លោក ដើម្បីជៀសវាងការបែកបាក់នៅក្នុងគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាច។
ក្រុមចម្រុះដឹកនាំដោយបក្ស LDP របស់លោក Ishiba បានបាត់បង់សំឡេងភាគច្រើននៅក្នុងសភា បន្ទាប់ពីការបោះឆ្នោតកាលពីខែកក្កដា៕