លោក Trump ចេញក្រឹត្យលើកលែងពន្ធមួយចំនួនដល់ប្រទេសដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក

2025/09/07 11:27:48 pm        138

ប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះហត្ថលេខាលើក្រឹត្យថ្មីមួយដែលផ្តល់ការលើកលែងពន្ធមួយចំនួនភ្លាមៗនៅថ្ងៃចន្ទ (៨ កញ្ញា) ស្អែកនេះ ដល់បណ្ដាដៃគូពាណិជ្ជកម្មដែលបានចុះកិច្ចព្រមព្រៀងលើការនាំចេញឧស្សាហកម្ម ដូចជាដែកនីកែល មាស និងលោហៈផ្សេងទៀត ក៏ដូចជាសមាសធាតុឱសថ និងសារធាតុគីមីផងដែរ។

ក្រឹត្យចុងក្រោយបំផុតនេះ បានកំណត់ផលិតផលច្រើនជាង ៤៥ប្រភេទ ដែលទទួលបានការលើកលែងពន្ធនាំចូលដល់អត្រា ០% ពី "ដៃគូជ្រើសរើស" ដែលធ្វើកិច្ចព្រមព្រៀងក្របខណ្ឌដើម្បីកាត់បន្ថយ “ពន្ធបដិការ” របស់លោក Trump និងពន្ធកាតព្វកិច្ច ដែលដាក់ក្រោមមាត្រាទី២៣២ នៃច្បាប់សន្តិសុខជាតិ។

ក្រឹត្យដែលបានចុះហត្ថលេខាកាលពីថ្ងៃសុក្រ (៥ កញ្ញា) បានដាក់ពន្ធគយរបស់អាមេរិកឱ្យស្របតាមការប្តេជ្ញាចិត្តរបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀងក្របខណ្ឌដែលមានស្រាប់ រួមទាំងប្រទេសសម្ព័ន្ធមិត្ត ដូចជាជប៉ុន និងសហភាពអឺរ៉ុបជាដើម។ ក្រឹត្យនិយាយថា ការលើកលែងសម្រាប់ប្រទេសដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិកនោះ ត្រូវកំណត់ឱ្យចាប់ផ្តើមនៅម៉ោងក្នុងស្រុក ១២:០១នាទី រំលងអាធ្រាត្រឈានចូលថ្ងៃចន្ទ ទី៨ កញ្ញា។

ក្នុងក្រឹត្យនោះ លោក Trump និយាយថា ការបន្ថយពន្ធនេះគឺអាស្រ័យលើ "វិសាលភាព និងតម្លៃសេដ្ឋកិច្ចនៃការប្តេជ្ញាចិត្តរបស់ដៃគូពាណិជ្ជកម្មចំពោះសហរដ្ឋអាមេរិក ក្នុងកិច្ចព្រមព្រៀងរបស់ខ្លួនស្តីពីពាណិជ្ជកម្មបដិការ" និងផលប្រយោជន៍ជាតិរបស់អាមេរិក។ ការកាត់បន្ថយពន្ធនេះគ្របដណ្តប់លើទំនិញដែល "មិនអាចដាំដុះ ជីកយក ឬផលិតដោយធម្មជាតិបាននៅសហរដ្ឋអាមេរិក" ឬផលិតបានក្នុងបរិមាណគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការក្នុងស្រុក៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        47
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        50
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm