ប្រធានក្រុមការងារចុះជួយឃុំទួលសាលា អំពាវនាវពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាល ស្វែងរកសន្តិភាពជូនប្រទេសជាតិ ជុំវិញជម្លោះព្រំដែន

2025/09/08 12:09:11 am        73

កំពង់ស្ពឺ៖ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំទួលសាលា ស្រុកបសេដ្ឋ លោកឧត្តមសេនីយ៍អគ្គានុរក្ស ទិន សុវណ្ណនី បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសរួមទាំងយុវជនឱ្យមានការជឿជាក់លើការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ និងការដាក់ចេញយុទ្ធសាស្រ្តដោះស្រាយប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងការស្វែងរកសន្តិភាពជូនប្រទេសជាតិ ជុំវិញបញ្ហាជម្លោះព្រំដែនដែលបង្កឡើងដោយកងទ័ពសៀម។

ការអំពាវនាវដូច្នេះ ធ្វើឡើងក្នុងជំនួបសំណេះសំណាលជាមួយសមាជិក សមាជិកានៃគណបក្សប្រជាជនកម្ពុជាដែលទើបចូលថ្មីប្រមាណ១៩៣នាក់ នៅឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ ។

លោកឧត្តមសេនីយ៍អគ្គានុរក្ស ទិន សុវណ្ណនី បានលើកឡើងថា ជំហរកម្ពុជាតាំងពីដើមរៀងមក គឺអំណត់អត់ធ្មត់ជាខ្លាំង មិនចង់ឃើញឡើយការផ្ទុះអាវុធបង្កើតជាសង្គ្រាមបង្ក​ជាគ្រោះមហន្តរាយ​ដល់អាយុជីវិតវីរកងទ័ពនោះទេ ម្លោះហើយបានជាម្តងហើយម្តងទៀត ​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់គោលដៅដ៏ធំជាងគេគឺប្រឹងប្រែង ​អត់ធ្មត់ហើយធ្វើការទូតដើម្បីបញ្ជៀសសង្គ្រាម ។

លោកបានបន្តថា កម្ពុជាធ្លាប់ហែលឆ្លងភ្លើងសង្គ្រាមរាប់រយឆ្នាំមកហើយ ដូច្នេះថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា គឺស្គាល់ច្បាស់ណាស់ពីយុទ្ធសាស្ត្រសង្គ្រាម។ មួយវិញទៀតសង្គ្រាម៥ថ្ងៃ នៅតាមព្រំដែនបានចប់ហើយ តែការស្រេកឃ្លានឈ្លានពានពីប្រទេសថៃមកលើកម្ពុជាមិនទាន់ចប់ទេ ដោយផែនការគេ ចង់វាយសង្គ្រុបយ៉ាងកំរោលមកលើកម្ពុជា សំអាងលើ សព្វាវុធទំនើបៗ និងចំនួនកងទ័ពច្រើនជាងកម្ពុជា។តែផែនការនេះ បានបរាជ័យដោយសារកងទ័ពដ៏អង់អាចក្លាហានកម្ពុជាទប់ជាប់។

លោកបន្ថែមថា បទឈប់បាញ់ដែលផ្តួចផ្តើមឡើងដោយ អាមេរិក ចិន អាស៊ាន ជាខែលរារាំងមហិច្ឆតាឈ្លានពានរបស់ប្រទេសថៃ ហើយបង្កើតបានជាសង្គ្រាមការទូតដែលជាភាពខ្លាំងរបស់កម្ពុជាដែលខិតខំប្រឹងប្រែងសន្សំសំចៃតាំងពីថ្នាក់ដឹកនាំជំនាន់ចាស់ តាមរយៈបញ្ចូលកម្ពុជាទៅក្នុងសមគមអន្តរជាតិដោយមានការទទួលស្គាល់ និង កោតសរសើរមិនដាច់ពីមាត់ពីប្រទសជាសមាជិក។

លោកឧត្តមសេនីយ៍អគ្គានុរក្សប្រធានក្រុមការងារ បានគូសបញ្ជាក់ថា ស្របតាមលំអានគំរូវីរភាពដឹកនាំដ៏អង់អាចរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា គឺសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តយកចិត្តទុកដាក់ខ្ពស់បំផុតលើកិច្ចការពារបូរណភាពទឹកដី ដោយឈរលើឆន្ទៈដោះស្រាយបញ្ហាព្រំដែនប្រកបដោយសន្តិវិធី ដើម្បីធានាបានអាយុជីវិតបងប្អូនវីរ:កងទ័ពដ៏អង់អាច។

ក្នុងន័យនេះ លោកឧត្តមសេនីយ៍អគ្គានុរក្ស ទិន សុវណ្ណនី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស បន្តស្មារតីវិញជាធ្លុងមួយ ក៏ប៉ុន្តែក៏មិនត្រូវធ្វើសកម្មភាពណាដែលនាំឱ្យប៉ះពាល់ដល់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិជាគោលនោះឡើយ។ហើយជាកិច្ចតបស្នងដល់ការខិតខំរបស់ប្រមុខថ្នាក់ដឹកនាំនេះ ក្នុងនាមអាជ្ញាធរ គ្រប់ជាន់ថ្នាក់ សមត្ថកិច្ចទាំងបីប្រភេទ គប្បីខិតខំបម្រើ និងយកចិត្តទុកដាក់ក្នុងការផ្តល់​សេវាគ្រប់បែបយ៉ាង​ទៅដល់ពលរដ្ឋ និងការពារឱ្យបាននូវសុខសុវត្ថិភាព ក្នុងមូលដ្ឋានធ្វើយ៉ាងណា​ឱ្យពលរដ្ឋមានភាព​កក់ក្តៅនិងមានទំនុកចិត្តមកលើការដឹករបស់រាជរដ្ឋាភិបាលពិសេសគឺគណបក្សប្រជាជនកម្ពុជា៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm