សម្តេចធិបតី៖ សុខុមាលភាពកងទ័ពទាំង១៨នាក់ ដែលថៃចាប់ទៅគឺជាបញ្ហានៃសេចក្តីថ្លៃថ្នូររបស់ជាតិ

2025/09/08 03:07:47 am        599

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា សុខុមាលភាពរបស់កងទ័ពខ្មែរទាំង១៨នាក់ដែលថៃចាប់ទៅដោយខុសច្បាប់នោះ គឺជាបញ្ហានៃសេចក្ដីថ្លៃថ្នូររបស់ជាតិ និងជាកង្វល់ផ្នែកមនុស្សធម៌ជាបន្ទាន់។ ដូច្នេះសម្តេចនាយករដ្ឋមន្រ្តីបានផ្ដល់អាទិភាពខ្ពស់បំផុតលើការធានាឱ្យមានការដោះលែង និងធ្វើមាតុភូមិនិវត្តន៍របស់កងទ័ពកម្ពុជាទាំង១៨រូបឲ្យបានឆាប់ៗ។

 យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែល បានចេញនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥នេះ បានលើកឡើងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់អាទិភាពខ្ពស់បំផុតលើការធានាឱ្យមានការដោះលែង និងធ្វើមាតុភូមិនិវត្តន៍ របស់កងទ័ពកម្ពុជាទាំង១៨រូប ដែលកងកម្លាំងថៃបានឃុំខ្លួន បន្ទាប់ពីបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ។

ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងទៀតថា សម្តេចធិបតីនាយករដ្ឋមន្រ្តី បានណែនាំដោយផ្ទាល់ដល់ស្ថាប័នរបស់រាជរដ្ឋាភិបាល ក្នុងការរិះរកគ្រប់មធ្យោបាយ ដែលអាចធ្វើទៅបានតាមទ្វេភាគី តំបន់ និង អន្តរជាតិ «ដើម្បីធានានូវការវិលត្រឡប់មកវិញយ៉ាងឆាប់រហ័សនៃកងទ័ពទាំងនោះ(កងទ័ព១៨នាក់ដែលថៃចាប់ទៅ) ដោយសង្កត់ធ្ងន់ថា សុខុមាលភាពរបស់កងទ័ពដែលត្រូវបានឃុំខ្លួន គឺជាបញ្ហានៃសេចក្ដីថ្លៃថ្នូររបស់ជាតិ និងជាកង្វល់ផ្នែក មនុស្សធម៌ជាបន្ទាន់។ ការចូលរួមដោយផ្ទាល់របស់សម្តេចធិបតី ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការការពារប្រជាជនរបស់ខ្លួន រក្សាអធិបតេយ្យជាតិ និងដោះស្រាយបញ្ហាដោយសន្តិវិធីក្នុងស្មារតីភាពជាអ្នកជិតខាងល្អ និងការជឿទុកចិត្តគ្នាទៅវិញទៅមក»។

ក្រសួងការបរទេសកម្ពុជា បានលើកឡើងទៀតថា ក្នុងការគាំទ្រដល់ការដឹកនាំរបស់សម្តេចធីបតីនាយករដ្ឋមន្ត្រី ឯកឧត្តមឧបនាយករដ្ឋមន្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុវត្តគំនិតផ្តួចផ្តើមការទូតយ៉ាងខ្ជាប់ខ្ជួន ដោយលើកឡើងជានិច្ចនូវបញ្ហានេះ ជាមួយដៃគូទ្វេភាគី តំបន់ និងអន្តរជាតិសំខាន់ៗ ក៏ដូចជា ជាមួយបណ្តាអង្គទូត នៅរាជធានីភ្នំពេញ និងឥស្សរជនបរទេស ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា រួមទាំងប្រេសិតពិសេសសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គរបស់ជប៉ុន ដើម្បីអំពាវនាវឱ្យមានការ ដោះលែងកងទ័ពកម្ពុជាជាបន្ទាន់ផងដែរ។

ទាក់ទងនឹងទាហានកម្ពុជាទាំង១៨នាក់ ដែលថៃចាប់នោះក្រសួងការបរទេសកម្ពុជា ក៏បានឲ្យដឹងផងដែរថា ស្ថានតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក និងទីក្រុងហ្សឺណែវបានឈរនៅជួរមុខជានិច្ចក្នុងការតស៊ូមតិអន្តរជាតិ ដើម្បីជំរុញឱ្យធ្វើមាតុភូមិនិវត្តន៍នៃកងទ័ពកម្ពុជា ទាំង១៨នាក់ដែលថៃចាប់ទៅដោយខុសច្បាប់នោះ ហើយមួយវិញទៀត ស្ថានតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិថា បញ្ហាទាហានខ្មែរទាំង១៨នាក់នេះ គឺនៅតែស្ថិតក្នុងរបៀបវារៈអន្តរជាតិជានិច្ច។

ក្រសួងការបរទេសបានបញ្ជាក់ថា«នៅទីក្រុងញូវយ៉ក ស្ថានបេសកកម្មបានលើកបញ្ហានេះជាផ្លូវការនៅអង្គការសហប្រជាជាតិ និងដៃគូ អាស៊ាន ដោយជំរុញឱ្យធ្វើមាតុភូមិនិវត្តន៍នៃកងទ័ពទាំងនោះ និងធានាថា បញ្ហានេះនៅតែស្ថិតក្នុងរបៀបវារៈអន្តរជាតិ។ នៅទីក្រុងហ្សឺណែវ ស្ថានបេសកកម្មបានកៀរគរយ៉ាងសកម្មនូវស្ថាប័នមនុស្សធម៌ និងសិទ្ធិមនុស្ស រួមមានគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) និងការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ដើម្បីត្រួតពិនិត្យលក្ខខណ្ឌនៃការឃុំខ្លួន និងជំរុញឱ្យមានការគោរពអនុសញ្ញាហ្សឺណែវ»។

បើតាមរយៈសេចក្តីប្រកាសព័ត៌មានខាងលើនេះ ក្រសួងការបរទេសកម្ពុជា ក៏បានឲ្យដឹងផងដែរថា គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ បានបញ្ជាក់ឡើងវិញផងដែរដល់កម្ពុជា នូវការទទួលស្គាល់របស់ខ្លួន ចំពោះកងទ័ពទាំង១៨រូបរបស់កម្ពុជា ដែលភាគីថៃចាប់ទៅដោយខុសច្បាប់នោះថា ជាអ្នកទោសសង្គ្រាម ព្រមទាំងបានអះអាងថា នឹងធ្វើដំណើរទស្សនកិច្ចតាមដានពួកគាត់ទាំង១៨នាក់នោះ នៅដើមខែកញ្ញានេះ ដើម្បីផ្ទៀងផ្ទាត់លក្ខខណ្ឌ និងធានានូវការទាក់ទងជាមួយក្រុមគ្រួសាររបស់ជនរងគ្រោះ៕អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm