លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យថា លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីឈានទៅដំណាក់កាលទីពីរនៃការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ដែលលោកបានលើកឡើងថា លោកជិតឈានដល់ការបង្កើនការដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងមូស្គូ ឬប្រទេសទិញប្រេងរបស់រុស្ស៊ី ជុំវិញសង្រ្គាមនៅអ៊ុយក្រែន ហើយ។

លោក Trump បានគំរាមក្រុងមូស្គូម្តងហើយម្តងទៀតនូវការដាក់ទណ្ឌកម្មបន្ថែមទៀត ប៉ុន្តែបានផ្អាកទណ្ឌកម្មទាំងនោះ ខណៈលោកបន្តការចរចាសន្តិភាព។
ការអត្ថាធិប្បាយចុងក្រោយបំផុត បង្ហាញពីឥរិយាបថកាន់តែរឹងត្អឹង ប៉ុន្តែក្រោយមកលោកTrump និយាយថា លោកបានប្តេជ្ញាចិត្តចំពោះការសម្រេចចិត្តបែបនេះ ឬអ្វីដែលជាដំណាក់កាលទីពីរអាចនឹងកើតឡើង។
នៅពេលត្រូវបានសួរដោយក្រុមអ្នកសារព័ត៌មាននៅឯសេតវិមានថាតើលោកត្រៀមដើម្បីឆ្ពោះទៅរក "ដំណាក់កាលទីពីរ" នៃការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ីរួចរាល់រាល់ហើយឬនៅ លោក Trump បានឆ្លើយតបថា រួចរាល់ហើយ តែលោកពុំបានបញ្ជាក់លម្អិតទេ។
លោក Trump មានការខកចិត្តដែលមិនអាចបញ្ឈប់ការប្រយុទ្ធគ្នាបាន បន្ទាប់ពីលោកបានព្យាករណ៍ដំបូងថារូបលោកនឹងអាចបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនបានយ៉ាងឆាប់រហ័សនៅពេលលោកចូលកាន់តំណែងក្នុងខែមករាដើមឆ្នាំ២០២៥នេះ ៕

