នៅព្រឹកនេះ បងប្អូនប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ក៏ដូចជា បងប្អូនដែលធ្វើដំណើរឆ្លងកាត់ខេត្តក្រចេះ អាចធ្វើដំណើរឆ្លងកាត់តាមស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ ។
ការបើកឱ្យឆ្លងកាត់ជាបណ្តោះអាសន្ន ចំពោះមធ្យោបាយធ្វើដំណើរ ដូចជា៖ ថ្មើរជើង ទោចក្រយានយន្ត រថយន្តធុនតូច និងរថយន្តទេសចរណ៍ចាប់ពី១២កៅអីចុះ ក្នុងរយៈពេលចំនួន ២១ថ្ងៃ ចាប់ពីថ្ងៃទី៨ ខែកញ្ញា ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យ កាន់បិណ្ឌ និងភ្ជុំបិណ្ឌ ៕