កោះកុង៖ ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង នៅ ព្រឹកថ្ងៃទី០៨ ខែកញ្ញា នេះ បានដឹកនាំក្រុមការងារ នាំយកទេយ្យទាន គ្រឿងឧបភោគ-បរិភោគ និងបច្ច័យ ប្រគេនដល់ព្រះសង្ឃនៅវត្តជោតញ្ញាណ ក្នុងឱកាសពិធីកាន់បិណ្ឌវេណទី០១ នៃពិធីបុណ្យភ្ជុំបិណ្ឌ។
ពិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្តចំពោះវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ក៏ដូចជាការចូលរួមចំណែកក្នុងការថែរក្សា និងលើកស្ទួយទំនៀមទម្លាប់ប្រពៃណីរបស់ជាតិ ដើម្បីសន្សំកុសលផលបុណ្យ ព្រមទាំងបានឧទ្ទិសមគ្គផល ជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជនមានមាតាបិតា ជីដូនជីតា និងញាតិកាទាំងប្រាំពីរសណ្តាន ដែលបាន ចែកឋានទៅកាន់លោកខាងមុខ ជាពិសេសក៏បានឆ្លុះបញ្ចាំងពីសាមគ្គីភាព និងការរួបរួមគ្នារវាងអាជ្ញាធរ ដែនដី និងពុទ្ធបរិស័ទ ៕







