ប្រធានសមាគមស្បែកជើងនៅកម្ពុជា៖ រោងចក្រស្បែកជើងជាច្រើន បន្តប្រកាសជ្រើសរើសកម្លាំងពលកម្ម

2025/09/08 09:04:39 pm        270

ភ្នំពេញ៖ ប្រធានសមាគមស្បែកជើងនៅកម្ពុជា បានឱ្យដឹងថា គិតមកដល់ពេលនេះ រោងចក្រ សហគ្រាសដែលជាសមាជិកក្នុងសមាគមរបស់លោក កំពុងតែមានតម្រូវការកម្លាំងពលកម្មបន្ថែមទៀត សម្រាប់បងប្អូនពលករខ្មែរត្រឡប់មកពីថៃ ក៏ដូចជាបងប្អូនដែលមិនទាន់មានការងារធ្វើ។

នេះបើតាមការបញ្ជាក់របស់ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា និងជាទីប្រឹក្សាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងឱកាសចុះសួរសុខទុក្ខប្រជាពលរដ្ឋទើបត្រឡប់មកពីថៃចំនួនជាង ៥០០នាក់បន្ថែមទៀត ដែលទើបទទួលបានការងារក្នុងរោងចក្រស្បែកជើង កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ។ អ្នកឧកញ៉ា បានឱ្យដឹងថា បើទោះបីជាមានការជួយសម្របសម្រួល ស្វែងរកកម្លាំងពលកម្ម និងជួយផ្គូរផ្គងការងារជាច្រើន តាមរយៈរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសមាគម និងដៃគូពាក់ព័ន្ធនានាក៏ដោយ ប៉ុន្តែសព្វថ្ងៃនេះក្រៅពីរោងចក្រក្នុងវិស័យស្បែកជើង ក៏មានក្រុមហ៊ុនជាច្រើនផ្សេងទៀត បន្តប្រកាសតម្រូវការកម្លាំងពលកម្មជាច្រើននាក់ថែមទៀត ដោយសារោងចក្រមានការពង្រីកអគារបន្ថែម ក្នុងនោះត្រូវការជំនាញផ្នែកដេរ ផ្នែកវេចខ្ចប់ និងផ្នែកពិនិត្យគុណភាពជាដើម។ អតីតពលករមកពីថៃ បច្ចុប្បន្នជាកម្មការិនីរោងចក្រស្បែកជើង ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បាននិយាយឱ្យដឹងថា ឆ្លងកាត់បទពិសោធន៍ជាច្រើនឆ្នាំនៅថៃ អ្នកស្រីបានមើលឃើញថា ការរស់នៅនិងធ្វើការនៅស្រុកគេ ពិតជាលំបាកច្រើន ទាំងការទំនាក់ទំនង ការហូបចុក ជាពិសេសការរស់នៅឆ្ងាយពីក្រុមគ្រួសារកូនចៅ ហើយប្រាក់ឈ្នួលក៏មិនលើសគ្នាជាដើម។

យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតក្នុងរយៈពេល ២ខែកន្លងមកនេះ បានស្វែងរកឱកាសការងារជូនអតីតពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃវិញរាប់សែនកន្លែង។ ក្នុងនោះ មានអតីតពលករប្រមាណ ២១ម៉ឺននាក់ បានទទួលការងារធ្វើនៅតាមរោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា ដែលស្ថិតនៅក្នុងប្រព័ន្ធ។ ដោយឡែក អតីតពលកររាប់ម៉ឺន រាប់សែននាក់ផ្សេងទៀត បានធ្វើការងារនៅតាមការដ្ឋានសំណង់, សិប្បកម្ម, អាជីវកម្ម និងកសិដ្ឋានផ្សេងៗទៀត ដែលមិនស្ថិតនៅក្នុងប្រព័ន្ធ។ ក្រសួងការងារ បានណែនាំអ្នកចង់ស្វែងរកការងារ ជាពិសេសពលករមកពីថៃ ចង់សួរព័ត៌មានអំពីឱកាសការងារ សូមទាក់ទងទៅកាន់ ១២៩៧៕អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm