មនុស្ស ៨នាក់​ស្លាប់ និង​ជាច្រើន​នាក់​រង​របួស​ក្នុង​ហេតុការណ៍​សម្រុកចូល​កីឡដ្ឋាន​ទស្សនា​បាល់​ទាត់​នៅ​អាហ្វ្រិក

2022/01/25 09:56:41 pm        157

​បាល់ទាត់៖ មនុស្ស ៨​នាក់​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​បាត់​បង់ជីវិត និង​រាប់​សិប​នាក់​ផ្សេង​ទៀត​បាន​រង​របួស​នៅ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​នៅ​ខាងក្រៅ​កីឡដ្ឋាន​ ដែល​រៀបចំ​ការប្រកួត​បាល់ទាត់​ជើងឯក​ទ្វីប​អាហ្វ្រិក Africa Cup of Nations នៅ​ទឹក​ដីកា​មេ​រូ​ន​។​ ​ខ្សែ​វីដេអូ​បង្ហាញ​ថា ​អ្នកគាំទ្រ​កីឡាបាល់ទាត់​ពិបាក​ចូល​ទៅ​កាន់​កីឡដ្ឋាន Paul Biya ក្នុង​សង្កាត់​មួយ​នៃ​រដ្ឋធានី Yaounde​។​

​សារព័ត៌មាន AP បាន​និយាយ​ថា លោក Naseri Paul Biya អភិបាល​នៃ​តំបន់​កណ្តាល​របស់​ប្រទេស Cameroon បាន​និយាយ​ថា ប្រហែល​ជា​មាន​អ្នក​ស្លាប់ និង​របួស​ច្រើនជាង​នេះ ហើយ​របាយការណ៍​មួយទៀត​បាន​និយាយ​ថា កុមារ​មួយ​ចំនួន​បាន​បាត់បង់​ស្មារតី​។​ កីឡដ្ឋាន​មាន​សមត្ថភាព​ផ្ទុក ៦​ម៉ឺន​នាក់ ​ប៉ុន្តែ​ដោយសារតែ​ការ​រឹត​បន្តឹង​ផ្នែក​សុខាភិបាល​ទប់ស្កាត់ Covid-19 នោះកីឡដ្ឋាន​មួយ​អនុញ្ញាត​ឱ្យ​ចូល​ទស្សនា​ត្រឹម ៨០% ប៉ុណ្ណោះ​។​ សហព័ន្ធ​កីឡាបាល់ទាត់​អាហ្វ្រិក CAF បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ខ្លួន​កំពុងស៊ើប​អង្កេត​ស្ថានភាព និង​ព្យាយាម​ដើម្បី​ទទួល​បាន​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​ អំពី​អ្វី​ដែល​បាន​កើត​ឡើង​។ ​ការប្រកួត​វគ្គ ១៦​ក្រុម​ចុងក្រោយ​រវាង​កា​មេ​រូ​ន និង​កោះ​កូ​ម៉ូ​រ៉ូ​ស​នៅតែ​បន្ត​ដោយ​ម្ចាស់​ផ្ទះ​កា​មេ​រូ​ន​យកឈ្នះ ២-១ ឡើង​វគ្គ ៨​ក្រុម​ចុងក្រោយ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        75
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        328
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        410

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm