របាយការណ៍៖ អ៊ីរ៉ង់ នឹងទទួលយកការទប់ស្កាត់នុយក្លេអ៊ែរ ប្រសិនបើទណ្ឌកម្មត្រូវបានដកចេញ

2025/09/08 10:20:58 pm        404

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បាននិយាយក្នុងអត្ថបទព័ត៌មានមួយរបស់កាសែត The Guardian នៅអាទិត្យ (ទី៧ ខែកញ្ញា) ថា ប្រទេសអ៊ីរ៉ង់ នឹងទទួលយកដែនកំណត់លើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន និងការរឹតបន្តឹងលើការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ប្រសិនបើទណ្ឌកម្មអន្តរជាតិទាំងឡាយត្រូវបានដកចេញ។

ប្រមុខការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានលើកឡើងថា "អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចដើម្បីបង្កើតការចរចាជាក់ស្តែង និងយូរអង្វែង ដែលរួមបញ្ចូលការត្រួតពិនិត្យ និងទប់ស្កាត់ការចម្រាញ់អ៊ុយរ៉ានីញ៉ូម ជាថ្នូរនឹងការបញ្ចប់ទណ្ឌកម្ម"។ លោកបន្តថា "បរាជ័យក្នុងការចាប់យកឱកាសដ៏ខ្លីនេះ អាចមានផលវិបាកដ៏បំផ្លិចបំផ្លាញសម្រាប់តំបន់ និងលើសពីនេះទៅទៀត ក្នុងកម្រិតមិនធ្លាប់មានពីមុន"។

សារនេះត្រូវបានផ្ញើទៅកាន់មហាអំណាចអឺរ៉ុបទាំងបី E3 នៃប្រជាជាតិដូចជា បារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស ដែលពាក់ព័ន្ធនឹងការពិភាក្សាជាមួយអ៊ីរ៉ង់ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ កាលពីចុងខែសីហា ប្រទេស E3 បានបង្កើតយន្តការមួយ ដើម្បីដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ឡើងវិញលើអ៊ីរ៉ង់ ចំពោះការខកខានមិនបានអនុវត្តតាមការប្តេជ្ញាចិត្តលើកម្មវិធីនុយក្លេអ៊ែរ ដែលខ្លួនបានចុះហត្ថលេខាកាលពីមួយទសវត្សរ៍មុន។

នៅក្រោមយន្តការ "ត្រឡប់ទៅស្ថានភាពដើមវិញ" នោះ E3 បានទុកពេលឱ្យអ៊ីរ៉ង់មួយខែដើម្បីចរចា មុនពេលទណ្ឌកម្មត្រូវបានដាក់ឡើងវិញ។ បណ្តាប្រទេសលោកខាងលិចបានចោទអ៊ីរ៉ង់ ថាកំពុងស្វះស្វែងផលិតអាវុធនុយក្លេអ៊ែរ ជាអ្វីដែលទីក្រុងតេអេរ៉ង់ តែងបដិសេធជាប់រហូត ដោយទទូចថានោះជាកម្មវិធីនុយក្លេអ៊ែរស៊ីវិលប៉ុណ្ណោះ៕

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm       
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm