ទីភ្នាក់ងារ៖ ពាក្យសុំសិទ្ធិជ្រកកោន នៅ EU ធ្លាក់ចុះ ២៣ភាគរយ នៅឆ្នាំ២០២៥

2025/09/08 11:24:45 pm        42

ទីភ្នាក់ងារសិទ្ធិជ្រកកោនរបស់សហភាពអឺរ៉ុប (EU) នៅថ្ងៃចន្ទ (ទី៨ ខែកញ្ញា) នេះ បានប្រាប់ឲ្យដឹងថា ពាក្យសុំសិទ្ធិជ្រកកោន នៅសហភាពអឺរ៉ុប បានធ្លាក់ចុះ ២៣ភាគរយ ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ២០២៥ ដោយនេះត្រូវបានជំរុញដោយការធ្លាក់ចុះដ៏ធំនូវចំនួនប្រជាជនស៊ីរីដែលស្វែងរកការការពារ។

ទិន្នន័យពីទីភ្នាក់ងារសហភាពអឺរ៉ុប សម្រាប់ការសុំសិទ្ធិជ្រកកោន (EUAA) បានបង្ហាញថា ប្រជាជនស៊ីរីបានដាក់សំណើប្រហែល ២៥.០០០នាក់ នៅក្នុងប្លុកដែលមានសមាជិក ២៧ប្រទេស បូកនឹងស្វីស និងន័រវេស (EU+) ដោយធ្លាក់ចុះ ៦៦ភាគរយ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

EUAA បានឲ្យដឹងនៅក្នុងរបាយការណ៍មួយថា៖ «ការថយចុះដ៏គួរឲ្យកត់សម្គាល់នេះ គឺស្ទើរតែដោយសារតែការផ្លាស់ប្តូរគោលនយោបាយនៅក្នុង EU+ តែការទម្លាក់មេដឹកនាំដ៏យូរអង្វែងរបស់ស៊ីរី គឺលោក Bashar al-Assad ចេញពីអំណាច មានចំណែកធំជាង»។

របាយការណ៍បានបន្ថែមថា៖ «ដោយអាជ្ញាធរស៊ីរីថ្មីដែលតស៊ូ ដើម្បីស្ថិរភាព និងការកសាងឡើងវិញ ប្រជាជនស៊ីរីដែលបានភៀសខ្លួនជាច្រើន កាន់តែមានក្ដីសង្ឃឹមខ្លាំងឡើងៗ ក្នុងការបានវិលត្រលប់ទៅកសាងសហគមន៍របស់ពួកគេឡើងវិញ»។

ជនជាតិស៊ីរីដែលមានចំនួនអ្នកដាក់ពាក្យច្រើនជាងគេនោះ ឥឡូវនេះ គឺជាក្រុមធំទី៣ នៅពីក្រោយប្រជាជនវេណេហ្ស៊ុយអេឡា និងអាហ្វហ្កានីស្ថាន។ អាល្លឺម៉ង់បានវ៉ាដាច់បារាំង និងអេស្ប៉ាញ ក្នុងនាមជាប្រទេសទិសដៅនាំមុខគេ សម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោន។

ការថយចុះជារួមសនេះ នឹងត្រូវបានស្វាគមន៍នៅទីក្រុងប្រ៊ុចសែល ដោយសារសហភាពអឺរ៉ុប កំពុងស្ថិតក្រោមសម្ពាធឲ្យទប់ស្កាត់ជនអន្តោប្រវេសន៍ បន្ទាប់ពីមានការបញ្ចេញមតិសាធារណៈអវិជ្ជមាន ដែលបានជំរុញឲ្យមានការកើនឡើងនូវការបោះឆ្នោតគាំទ្រក្រុមស្ដាំនិយមជ្រុល នៅក្នុងរដ្ឋជាសមាជិកមួយចំនួន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm