អាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ ធ្វើពិធីប្រុងពលី ដើម្បីត្រៀមបើកប្រតិបត្តិការហោះហើរផ្លូវការថ្ងៃស្អែកនេះ

2025/09/09 12:30:37 am        214

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី៨កញ្ញាម្សិលមិញ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ បានធ្វើពិធីប្រុងពលី ដើម្បីត្រៀមប្រតិបត្តិការហោះហើរជាផ្លូវការនៅព្រឹកថ្ងៃទី៩កញ្ញានេះប្រកបដោយជោគជ័យ និងសុខសុវត្ថិភាព។

បញ្ជាក់ប្រាប់ទូរទស្សន៍បាយ័ន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោច្រក VIP ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅពេលនេះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ បានធ្វពិធីប្រុងពលីជាផ្លូវការហើយ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអកាសចរណ៍ស៊ីវិល, ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល, លោកអ្នកឧកញ៉ា ពុង ខៀវសែ និងមន្ត្រីក្រសួងស្ថាប័នផ្សេងៗទៀត។ ឯកឧត្តមបានបន្តទៀតថា ជាមួយនឹងពិធីប្រុងពលីនេះ ឯកឧត្តមសូមអំពាវនាវឱ្យភ្ញៀវទេសចរជុំវិញពិភពលោក មកលេងកម្ពុជា ពិសេសដើម្បីបានមកមើលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ ដែលទំនើបអស្ចារ្យនៅកម្ពុជា។

 សូមបញ្ជាក់ថាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ នៅព្រឹកថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២៥នេះ នឹងដាក់ឱ្យដំណើរការជាផ្លូវការ ហើយក្នុងព្រឹកនេះ នឹងមានក្រុមហ៊ុនហោះហើរចំនួន២ ហោះមក ក្នុងនោះមានក្រុមហ៊ុន Air Cambodia និងក្រុមហ៊ុន Singapore Airlines ហើយនឹងមានធ្វើពិធីទទួលអ្នកដំណើរដោយឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុកអាកាសចរណ៍ស៊ីវិល និងឯកឧត្តម ហួត ហាក់ រដ្ឋ  មន្ត្រីក្រសួងទេសចរណ៍។ សូមបញ្ជាក់បន្ថែមដែរថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោមួយនេះ សាងសង់ឡើងលើផ្ទៃដីសរុប ប្រមាណ ២,៦០០ហិកតា ជាប់រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តតាកែវ សាងសង់ដោយក្រុមហ៊ុន CAIC ដែលបណ្តាក់ទុនរួមគ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC មានតម្លៃសរុបប្រមាណ ១,៥០០លានដុល្លារ និងជាអាកាសយានដ្ឋានអន្តរជាតិលំដាប់ 4F ដែលអាចទទួលយន្តហោះធំៗគ្រប់ប្រភេទលើពិភពលោក៕

 ផលិត គង់ រ៉េន

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm