អាជ្ញាធរអាកាសយានដ្ឋានអ៊ីស្រាអែលនិយាយថា អាកាសយានដ្ឋាន Ramon ស្ថិតនៅជិតទីក្រុង Eilat បានចាប់ផ្តើមប្រតិបត្តិការឡើងវិញហើយ ក្រោយត្រូវបានបិទមួយរយៈពេលខ្លីកាលពីថ្ងៃអាទិត្យ ពេលដែលយានដ្រូនបាញ់ចេញពីប្រទេសយេម៉ែន វាយប្រហារបន្ទប់មកដល់ ។
សេវាកម្មរថយន្តគិលានសង្រ្គោះជាតិ និយាយថា មនុស្ស ២នាក់ រងរបួស ដោយសារអំបែងយានដ្រូន ។

ការហោះឡើង និងការចុះចតនៅអាកាសយានដ្ឋាន Ramon ត្រូវបានបញ្ឈប់រយៈពេលប្រហែល ២ម៉ោង ពេលដែលយោធាអ៊ីស្រាអែលនិយាយថា ពួកគេកំពុងបើកការស៊ើបអង្កេតលើការធ្លាក់យានដ្រូនដែលបាញ់ចេញពីយេម៉ែន និងជាការធ្លាក់យានដ្រូននៅក្នុងបរិវេនអាកាសយានដ្ឋាន ។ អាជ្ញាធរអាកាសយានដ្ឋាននិយាយថា វាធ្លាក់លើបន្ទប់មកដល់ ។
លោក Magen David Adom គឺជាមន្រ្តីសេវាកម្មរថយន្តគិលានសង្រ្គោះជាតិអ៊ីស្រាអែល និយាយថា បុរសវ័យ ៦៣ឆ្នាំម្នាក់ និងស្រ្តីវ័យ ៥២ឆ្នាំម្នាក់ បានរងរបួស ដោយសារអំបែងយានដ្រូន ហើយត្រូវបានជម្លៀស ដើម្បីទទួលបានការព្យាបាល ។
អាកាសយានដ្ឋាននេះ ស្ថិតនៅជិតទីក្រុងទេសចរណ៍ក្នុងសមុទ្រក្រហម Eilat ជាប់ព្រំដែនហ៊្សកដានី និងអេហ្ស៊ីប ហើយនិងមានចម្ងាយប្រហែល ៣៥០គ.មពីទីក្រុងតែល អាវីវ ។
អាកាសយានដ្ឋាននេះដែរ ភាគច្រើនបម្រើសម្រាប់តែការហោះហើរក្នុងស្រុកប៉ុណ្ណោះ ។ ក្រុមហ៊ុនអាកាសចរណ៍ Israir និង Arkia របស់អ៊ីស្រាអែល មាននូវជើងហោះហើរតាមការកំណត់ ចេញពីអាកាសយានដ្ឋាននេះ កាលពីថ្ងៃអាទិត្យ ៕
