ក្រុមស្ម័គ្រចិត្តមកពីអង្គការមិនរកប្រាក់ចំណេញជាច្រើន បានជួបជុំគ្នានៅរដ្ឋរងគ្រោះដោយសារទឹកជំនន់ Punjab ប្រទេសឥណ្ឌា ស្របពេលកិច្ចខិតខំជួយសង្រ្គោះទទួលបានសន្ទុះខ្លាំងកាលពីថ្ងៃអាទិត្យ ។
ប្រធានអង្គការមិនរកប្រាក់ចំណេញនិយាយថា សម្ភារៈចាំបាច់រួមទាំងសំពត់តង់ និងមុង ត្រូវបានផ្តល់ជូនគ្រួសារជាប់ខ្លួននៅទីក្រុង Fazilka ស្ថិតក្នុងរដ្ឋ Punjab ។

ខណៈពេលនោះដែរ នៅរដ្ឋធានីប្រទេសឥណ្ឌា ទន្លេទឹកឡើង Yamuna បានជន់លិចតំបន់វាលទំនាប លេបយកផ្ទះសម្បែងប្រជាពលរដ្ឋ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិផងដែរ ។
ចំណែកឯនៅរដ្ឋភាគខាងជើង Haryana រូបភាពវីដេអូឃ្លីបឃើញរថយន្តនៅក្រុមហ៊ុនផលិតរថយន្ត Marutiរងការជន់លិចដោយអន្លើ ។
យោងតាមសេចក្តីរាយការណ៍ក្នុងស្រុក បានឲ្យដឹងថា មនុស្សយ៉ាងហោច ៤០នាក់ ត្រូវបានសម្លាប់ និងភូមិដ្ឋានប្រជាពលរដ្ឋប្រហែល ២ពាន់កន្លែងនៅរដ្ឋ Punjab ត្រូវបានជន់លិច អំឡុងរដូវវស្សាឆ្នាំនេះ ៕
