លោកប្រធានាធិបតី Emmanuel Macron បាននិយាយថា ប្រទេសបារាំង «ថ្កោលទោសយ៉ាងខ្លាំង» ចំពោះការបាញ់ប្រហារ នៅថ្ងៃចន្ទ (ទី៨ ខែកញ្ញា) នេះ ដែលបានបណ្ដាលឲ្យមានមនុស្សមនុស្ស ៥នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស នៅភាគខាងកើតទីក្រុងហ្សេរុយសាឡឹម ហើយលោកបានចូលរួមរំលែកទុក្ខដល់ជនរងគ្រោះ និងប្រជាជនអ៊ីស្រាអែលផង។
តាមរយៈបណ្ដាញសង្គម X លោក Macron បានរៀបរាប់ថា៖ «ប្រទេសបារាំងថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារភេរវកម្ម ដែលបានកើតឡើងនៅភាគខាងកើតទីក្រុងហ្សេរុយសាឡឹម»។
មេដឹកនាំបារាំងបានបន្ថែមទៀតថា៖ «ការកើនឡើងជាបន្តបន្ទាប់នូវអំពើហិង្សា ត្រូវតែបញ្ចប់។ មានតែដំណោះស្រាយនយោបាយប៉ុណ្ណោះ ដែលនឹងនាំមកនូវសន្តិភាព និងស្ថិរភាព សម្រាប់ទាំងអស់គ្នា នៅក្នុងតំបន់»។
ជាមួយគ្នានេះ សហភាពអឺរ៉ុប ក៏បានបានថ្កោលទោសការបាញ់ប្រហារដោយខ្មាន់កាំភ្លើងប៉ាឡេស្ទីន នៅឯចំណតក្រុងនេះដែរ ហើយបានបញ្ជាក់ថា ខ្លួនបានគូសបញ្ជាក់ពីតម្រូវការឲ្យមានបទឈប់បាញ់បន្ទាន់ នៅពេលដែលអ៊ីស្រាអែលធ្វើសង្គ្រាមនៅតំបន់ហ្កាហ្សា៕