តុលាការកំពូលរបស់ថៃ បានចាប់ផ្ដើមបើកសវនាការនៅថ្ងៃអង្គារ ទី៩ ខែកញ្ញា នេះ ដើម្បីចេញសាលក្រមលើសំណុំរឿង «ដេកពេទ្យវីអាយភីជាន់ទី១៤» កាលឆ្នាំ២០២៤ របស់លោកអតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត់។
សាលក្រមនោះគឺដើម្បីកំណត់ថា តើការស្នាក់នៅក្នុងមន្ទីរពេទ្យនៅពេលនោះគឺជាភាពចាំបាច់ផ្នែកវេជ្ជសាស្រ្តស្របច្បាប់ ឬក៏ជាការប៉ុនប៉ងដោយខុសច្បាប់ដើម្បីគេចវេសពីពន្ធនាគារ ដែលជាសេចក្តីសម្រេចដ៏ធំមួយអាចបញ្ជូនលោកឱ្យត្រឡប់ទៅពន្ធនាគារជាថ្មីម្ដងទៀត។
លោក ថាក់ស៊ីន បានទៅដល់តុលាការ អមដោយកូនស្រីរបស់លោក គឺអតីតនាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់៕