កូរ៉េខាងជើង សាកល្បងម៉ាស៊ីនបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយបំពាក់នុយក្លេអ៊ែរថ្មី

2025/09/09 05:02:48 pm        172

មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានត្រួតពិនិត្យ ការសាកល្បងបាញ់ម៉ូទ័រដំណើរការដោយឥន្ធនៈរឹងដ៏ទំនើប ដែលប្រើក្នុងការបាញ់មីស៊ីលររយៈចម្ងាយឆ្ងាយបំពាក់ដោយនុយក្លេអ៊ែរ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅថ្ងៃអង្គារនេះ មួយសប្តាហ៍បន្ទាប់ពីបានត្រួតពិនិត្យការអភិវឌ្ឍន៍របស់ម៉ូទ័រ មុនពេលធ្វើដំណើរទៅកាន់ប្រទេសចិន។  

លោក Kim Jong Un និយាយថា ការអភិវឌ្ឍន៍ម៉ាស៊ីនប្រភេទនេះ នាំទៅរកការផ្លាស់ប្ដូរដ៏សំខាន់ចំពោះកងកម្លាំងនុយក្លេអ៊ែរ។ 

ក្រុងព្យុងយ៉ាងបានហៅព្រឹត្តិការណ៍នេះ ថាជាការសាកល្បងលើកទីប្រាំបួន និងចុងក្រោយនៃដំណើរការអភិវឌ្ឍរបស់ម៉ាស៊ីន ដោយលើកឡើងថានឹងមានការបាញ់សាកល្បងមីស៊ីលអន្តរទ្វីប (ICBM) ដោយប្រើម៉ាស៊ីននេះ ក្នុងពេលឆាប់ៗ។

សារព័ត៌មាន Rodong Sinmun បានរាយការណ៍ថា ម៉ូទ័រនេះប្រើប្រាស់ "សម្ភារៈសមាសធាតុកាបូនហ្វៃប៊" ដែលទើបនឹងបង្កើតថ្មី ហើយការសាកសល្បងកាលពីថ្ងៃចន្ទ ក្លាយជាសមិទ្ធផលដ៏សំខាន់បំផុតជាយុទ្ធសាស្ត្រនៅក្នុងការងារទំនើបកម្មបច្ចេកវិទ្យាការពារជាតិ ដែលកូរ៉េខាងជើងបានធ្វើនាពេលថ្មីៗនេះ ។

សារព័ត៌មានក្នុងស្រុកកូរ៉េខាងជើង Rodong Sinmun ដដែលនេះ បាននិយាយថា ការធ្វើតេស្តនេះត្រូវបានធ្វើឡើងដោយរដ្ឋបាលមីស៊ីល ខណៈរូបថតបង្ហាញថា បានធ្វើឡើងនៅទីតាំងសាកល្បងបាញ់បង្ហោះផ្កាយរណប Sohae នៅឆ្នេរសមុទ្រភាគពាយព្យ ជិតព្រំដែនជាមួយប្រទេសចិន៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        8
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        20
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm