ប្រាក់ដុល្លារបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជិត ៧សប្តាហ៍ នៅថ្ងៃអង្គារ (៩ កញ្ញា) នេះ ខណៈវិនិយោគិនត្រៀមខ្លួនរង់ចាំមើលការកែសម្រួលទិន្នន័យរបស់សហរដ្ឋអាមេរិក ដែលអាចបង្ហាញឱ្យឃើញពីទីផ្សារការងារដ៏អាប់អួរ ដែលស្ថិតក្នុងទម្រង់កាន់តែអាក្រក់ជាងការគិតទុកដំបូងទៅទៀត ហើយចំណុចនេះបានបង្កើនការរំពឹងទុកនៃបន្ថយអត្រាការប្រាក់កាន់តែជ្រៅរបស់ធនាគារកណ្ដាលអាមេរិក។
សន្ទស្សន៍ប្រាក់ដុល្លារបានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា នៅក្នុងការជួញដូរតំបន់អាស៊ី មកនៅតម្លៃគោលត្រឹមជាង ៩៧សេនប៉ុណ្ណោះ មុនពេលការចេញផ្សាយទិន្នន័យការងារអាមេរិក ដែលបានកែសម្រួលបឋម ដោយដណ្តប់រយៈពេលពីខែមេសា ឆ្នាំ២០៤ ដល់ខែមីនា ឆ្នាំ២០២៥។
ប្រាក់អឺរ៉ូបានកើនឡើងខ្ពស់ដល់ ១,១៧៧៤ដុល្លារក្នុងមួយអឺរ៉ូ ដែលកៀកកម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី២៨ ខែកក្កដាមក និងកើនឡើងក្នុងអត្រា ០,១% រហូតមកដល់ពេលនេះនៅតំបន់អាស៊ី។
ប្រាក់យ័នរបស់ចិន ត្រូវបានជួញដូរនៅតម្លៃ ៧,១២១២យ័ន ក្នុងមួយដុល្លារ ខណៈដែលប្រាក់ផោនរបស់ចក្រភពអង់គ្លេស ត្រូវបានជួញដូរនៅក្នុងតម្លៃ ១,៣៥៥៦ដុល្លារក្នុងមួយផោន ដែនជាកំណើន ០,១% មកទល់ពេលនេះនៅថ្ងៃដដែលនោះ៕