ប្រហុកម្សៅកម្ពុជា មានការគាំទ្រនៅទីផ្សារអ៊ឺរ៉ុប ហុចផលល្អ​ឲ្យពលរដ្ឋ​ខ្មែរ​ពង្រីក​ការ​ផលិត​ក្នុង​ការ​នាំចេញ​បន្ថែម

2025/09/09 06:15:33 pm        298

ភ្នំពេញ៖ ផលិតផលជលផលកែច្នៃរបស់កម្ពុជា កាន់តែមានការគាំទ្រ នៅលើទីផ្សារអន្តរជាតិ ដោយ​ក្នុងនេះ ប្រហុកម្សៅកម្ពុជា ទទួលបានការគាំទ្រសម្រាប់ការនាំចេញ ទៅទីផ្សារទី្វបអឺរ៉ុប បន្ទាប់​ពី​មានការជួយជ្រោមជ្រែង ពីគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ដែលគាំទ្រថវិកាពីសហភាពអឺរ៉ុប ដើម្បីអភិវឌ្ឍន៍ខ្សែច្រវាក់ផលិតកម្ម ការវេចខ្ចប់ និង​ការ​អនុវត្តប្រព័ន្ធគុណភាព សុវត្ថិភាពម្ហូបអាហារ ។

ក្នុង​ពិធីសម្ពោធសិប្បកម្មផលិត និងកែច្នៃផលិតផលជលផល ខនហ្វីរេល នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ​២០២៥ ក្រោមកម្មវិធីទស្សនកិច្ចសិក្សា និង​ផ្សព្វផ្សាយ​របស់​គម្រោង​អភិវឌ្ឍន៍​ជល​ផល​ក្រោយ​ប្រមូល​ផល ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយករដ្ឋបាលជល នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា នៅលើទីផ្សារ​ក្នុង​ប្រទេសក​ម្ពុជា​នា​ពេលប​ច្ចុប្បន្ន ប្រហុកម្សៅកម្ពុជា ក៏ទទួលបានការគាំទ្រ ដោយកំណើនលក់បានប្រមាណ១០ពាន់កែវ បន្ទាប់​ពីបានចុះបញ្ជីជាផ្លូវការក្នុងបញ្ជីផលិត ផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ(GI) កម្ពុជា ។

ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុនខនហ្វីរេល ដែលកែច្នៃប្រហុកម្សៅ សម្រាប់​ទីផ្សារក្នុងស្រុក និងការនាំចេញ បានឲ្យដឹងថា បច្ចុប្បន្ន​ផលិត​កម្ម​បាន​កែ​ច្នៃ​បាន​៥​ពាន់​កែវ ស្មើនឹងទម្ងន់១តោនប្រហុក ក្នុងមួយថ្ងៃ ហើយប្រហុកម្សៅ ត្រូវបានបញ្ចុះក្លិន បញ្ចុះជាតិ​អំបិល និងបញ្ចុះសារធាតុហាមឃាត់ ដែលធ្វើឲ្យមានផលប៉ះពាល់ទៅដល់សុខភាព ជាមួយ​នឹង​ការ​ជម្រោម​ជ្រែងពីគម្រោង CAPFISH-Capture ទើបសិប្បកម្មបានពង្រីកខ្លួន និងផលិតកាន់​តែ​ច្រើន​ជាង​មុន ក្នុងការនាំចេញទៅទីផ្សារអន្តរជាតិ ។

លោក សុខ ណារិន តំណាងអង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម ហៅកាត់ UNIDO ប្រចាំនៅកម្ពុជា បានឱ្យដឹងថា ប្រហុកម្សៅនេះ ត្រូវបានធ្វើតេស្តសុវត្ថិភាពម្ហូបអាហារ ដោយ​វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីធានាដល់គុណភាព និងសុវត្ថិភាពម្ហូបអាហារ ។

ឯកឧត្តម អ៊ីហ្គ័រ ឌ្រីសម៉ាន់ (Igor Driesman) អគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុបប្រចាំនៅកម្ពុជា បានថ្លែងថា ប្រហុកម្សៅកម្ពុជា គឺមានរសជាតិឆ្ងាញ់ ហើយក៏ជំរុញ​ដល់សិប្បកម្ម​កែច្នៃ​ផល​ជល​ផល​ និងកសិផលផ្សេងទៀត បើចង់មានការនាំចេញទៅទីផ្សារអន្តរជាតិ មានទីផ្សារ​អ៊ឺរ៉ុប​ជា​ដើម​នោះ គួរនាំគ្នាពង្រឹងគុណភាព សុវត្ថិភាពផលិតឲ្យមានស្ដង់ដារ ។

ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខា ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា រាជ​រដ្ឋាភិបាលកម្ពុជា បានខិតខំនិងយកចិត្តទុកដាក់ក្នុងការធ្វើពិពិធកម្មផលិតផល និង​ពង្រីក​ទីផ្សារ​នាំ​ចេញ ព្រមទាំងជំរុញផលិត ផលកសិកម្មកម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​កាន់​តែ​ទូលំ​ទូលាយ ។ ដោយមានការគាំទ្រពីដៃគូអភិវឌ្ឍន៍ផ្សេងៗ ដូចជាគម្រោង CAPFISH បានជួយដល់​សិប្បកម្ម​កែច្នៃ​ម្សៅប្រហុកទទួលបាននូវវិញ្ញាបនបត្រហាសឹប (HACCP) ដែលជាស្តង់ដារសុវត្ថិ ភាព​ម្ហូបអាហារអន្តរជាតិ៕ អត្ថបទ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        121
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm