សភាបារាំង បោះឆ្នោតដកសេចក្ដីទុកចិត្តពីនាយករដ្ឋមន្ត្រី ធ្វើឱ្យវិបត្តិនយោបាយកាន់តែស៊ីជម្រៅ

2025/09/09 06:32:36 pm        271

សភាបារាំង បានទម្លាក់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Francois Bayrou កាលពីថ្ងៃចន្ទ (៨ កញ្ញា) ក្នុងការបោះឆ្នោតដកសេចក្ដីទុកចិត្តមួយ ជុំវិញផែនការរបស់លោកក្នុងការដោះស្រាយបំណុលជាតិ ដែលកំពុងរីករាលដាល ដោយធ្វើឱ្យវិបត្តិនយោបាយដែលកំពុងលេបត្របាក់សេដ្ឋកិច្ចធំទីពីររបស់តំបន់ចាយប្រាក់អឺរ៉ូមួយនេះកាន់តែស៊ីជម្រៅឡើង។

សមាជិកសភាបារាំង បានបោះឆ្នោតទម្លាក់លោកនាយករដ្ឋមន្ត្រី Bayrou និងរដ្ឋាភិបាលសំឡេងភាគតិចរបស់លោក ជាមួយនឹងសំឡេងប្រឆាំង៣៦៤ ទល់ការគាំទ្រត្រឹមតែ ១៩៤សំឡេងប៉ុណ្ណោះ លើអ្នកនយោបាយជើងចាស់កណ្តាលនិយមរូបនេះ។ ការិយាល័យនាយករដ្ឋមន្ត្រីបារាំង និយាយថា លោក Bayrou នឹងដាក់លិខិតលាលែងពីតំណែងរបស់លោកនៅថ្ងៃអង្គារនេះ។

លោកប្រធានាធិបតី Emmanuel Macron ដែលកំពុងប្រឈមការអំពាវនាវពីបក្សប្រឆាំងឱ្យរំលាយសភា និងលាលែងពីតំណែង នឹងស្វះស្វែងរកនាយករដ្ឋមន្ត្រីទី៥ របស់ខ្លួនក្នុងពេលតិចជាងពីរឆ្នាំ ហើយការិយាល័យលោក និយាយថា លោក Macron នឹងតែងតាំងនាយករដ្ឋមន្ត្រីថ្មីក្នុងប៉ុន្មានថ្ងៃខាងមុខ។

កិច្ចការដ៏តឹងតែងបំផុតរបស់រដ្ឋាភិបាលបន្ទាប់ គឺជាការអនុម័តកញ្ចប់ថវិកាជាតិ ដែលជាបញ្ហាប្រឈមដ៏ចម្រូងចម្រាសដូចដែលលោក Francois Bayrou បានជួបប្រទះ នៅពេលលោកទើបចូលកាន់តំណែងកាលពី ៩ខែមុន។ ការធានាឱ្យមានការគាំទ្រពីសភាបារាំង ដែលបែកបាក់គ្នាយ៉ាងខ្លាំងនេះ ក៏នឹងមានកម្រិតពិបាកយ៉ាងខ្លាំងផងដែរ។

លោក Bayrou ផ្ទាល់គឺជាអ្នកអំពាវនាវឱ្យមានការបោះឆ្នោតសេចក្ដីទុកចិត្តនេះដើម្បីព្យាយាមយកឈ្នះការគាំទ្រពីសភា សម្រាប់យុទ្ធសាស្ត្ររបស់លោកក្នុងការកាត់បន្ថយឱនភាពជាតិ ប៉ុន្តែក្រុមបក្សប្រឆាំងមិនបានគាំទ្រកញ្ចប់ថវិការបស់លោកទេ ដែលអាចនឹងមើលឃើញការសន្សំប្រាក់ចំនួន ៤៤ ពាន់លានអឺរ៉ូ (៥១,៥១ ពាន់លានដុល្លារអាមេរិក) ក្នុងថវិកាជាតិឆ្នាំក្រោយ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        15
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        4
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        23

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm