សម្ដេចតេជោជំរុញឱ្យអ្នកទទួលពានរង្វាន់ណូបែលរូបវិទ្យា សហការជាមួយ​ក្រសួង​ពាក់ព័ន្ធ​ចូល​រួម​បណ្ដុះ​បណ្ដាល​យុវជន​កម្ពុជាលើមុខជំនាញរូបវិទ្យា និងវិទ្យាសាស្រ្ត

2025/09/09 07:22:38 pm        309

នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី​នៃ​ព្រះរាជា​ណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកសាស្ត្រាចារ្យបណ្ឌិត Sir Konstantin (Kostya) S. Novoselov FRS អ្នកទទួលពានរង្វាន់ ណូបែលរូបវិទ្យា និងប្រតិភូ ចូលជួប​សម្តែង​ការ​គួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភានៃកម្ពុជា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ច​ចាប់​ផ្ដើមសម្ដេចតេជោ ប្រមុខរដ្ឋស្ដីទី បានស្វាគមន៍លោកសាស្រ្ដាចារ្យបណ្ឌិត និង​សហការី​ហើយ​សង្ឃឹម​ថា វត្តមានរបស់លោ​ក​សាស្រ្ដា​ចារ្យ​នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា​នឹង​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ចូលរួមចំណែកពង្រីកនូវផ្នែករូបវិទ្យា ក៏ដូចជាបច្ចេកវិទ្យា វិទ្យាសាស្រ្ដនៅ​កម្ពុជា​បន្ថែម​ទៀត​។

ក្នុងឱកាសនោះ លោកសាស្ត្រាចារ្យបណ្ឌិត បានស​ម្ដែង​នូវ​ការអរគុណយ៉ាង​ក្រៃលែង​ចំពោះ​សម្ដេច​តេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីចូល​ជួប​សម្ដែង​ការ​គួរ​សម​នា​ពេល​នេះ។ លោកបានលើកឡើងថា នេះគឺជា​លើកទីមួយ​សម្រាប់​រូបលោក​ដែល​បាន​អញ្ជើញ​មក​កាន់​ព្រះរាជាណាចក្រកម្ពុជា ហើយបានឃើញពីភាពរីកចម្រើន។ លោកលើកឡើងថា ពី​មុន​លោក​ធ្លាប់តែបានដឹងពីសាវតារបស់ប្រទេសកម្ពុជាដែលធ្លាប់តែបែកបាក់ក្នុងសង្គ្រាម ប៉ុន្ដែពេល​នេះ​មិនគួរឱ្យជឿសោះតាមរយៈការដឹកនាំរបស់សម្ដេចតេជោ​អាចសង្គ្រោះប្រទេសជាតិ​ចេញ​ពី​របប​ប្រល័យ​ពូជសាសន៍ ហើយនាំឱ្យកម្ពុជាមានការឯកភាពទឹកដី ឯកភាពជាតិ មានសន្ដិភាព និង​មានការអភិវឌ្ឍសេដ្ឋកិច្ចមានភាពរីកចម្រើន។

លោកសាស្រ្ដាចារ្យ តាមរយៈដំណើរទស្សនកិច្ចប៉ុន្មានថ្ងៃរបស់លោកនៅកម្ពុជាកន្លងមកនេះ គឺ​បានឃើញពីសក្ដានុពលនៃយុវជនរបស់កម្ពុជាដែលមានសមត្ថភាព។ លោកបញ្ជាក់ថា ក្នុង​បេសកកម្ម​របស់លោកនៅកម្ពុជានាពេលនេះ នឹងស្វែងរកយុវជន និងនិស្សិតកម្ពុជាដែល​មាន​សមត្ថភាព​ផ្នែក​រូបវិទ្យា វិទ្យាសាស្រ្ដ និងបច្ចេកវិទ្យា ដើម្បីបណ្ដុះបណ្ដាលពួក​គាត់​បន្ថែម​ទៀត​ឱ្យក្លាយ​ជា​ធនធានដ៏ពូកែលើមុខជំនាញទាំងនេះ។

ជាការឆ្លើយតបសម្ដេចតេជោ បានសម្ដែងនូវការពេញចិត្តជាខ្លាំងចំពោះការលើកឡើង​របស់​លោក​ស្រ្ដាចារ្យ​ និងបានសម្លឹងឃើញឱកាសនៅកម្ពុជា និងមានផែនការ​ក្នុង​ការ​បណ្ដុះ​បណ្ដាល​យុវជន​កម្ពុជា​។ សម្ដេចតេជោ បានលើកឡើងទៀតថា យុវជនកម្ពុជានាពេលបច្ចុប្បន្ន គឺមានសមត្ថភាព​គួរ​ឱ្យក​ត់សម្គាល់ ពួកគេបានរីកចម្រើនតាមរយៈការខិតខំប្រឹងប្រែងលត់ដំខ្លួន ហើយតាម​រយៈ​ការ​ចូល​រួម​របស់​លោកសាស្រ្ដាចារ្យនៅកម្ពុជា និងក្លាយជាក្ដីសង្ឃឹមបន្ថែមទៀតសម្រាប់កម្ពុជា ក្នុង​ការ​ពង្រីក​នូវ​វិស័យបច្ចេកវិទ្យា វិទ្យាសាស្រ្ដ ជាពិសេសផ្នែករូបវិ​ទ្យា​នៅ​កម្ពុជា​ឱ្យ​កាន់​តែមា​នភា​ព​រីក​ចម្រើន​។

សម្ដេចតេជោក៏បានជំរុញដល់លោកសាស្រ្ដាចារ្យបន្តខិតខំធ្វើការងារលើវិស័យអបរំនេះជាមួយក្រសួង​ពាក់ព័ន្ធជាពិសេសក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធ្វើ​យ៉ាង​ណា​ឱ្យ​យុវជន​កម្ពុជា​កាន់​តែ​មាន​សមត្ថភាពនៅក្នុងវិទ្យាស្រ្ដនេះកាន់តែច្រើន។

ក្នុងឱកាសនោះលោកសាស្រ្ដាចារ្យ Novoselov បានបង្ហាញចម្ងល់ និងសួរទៅ​កាន់​សម្ដេច​តេជោ​ថា តើសម្ដេចមានយុទ្ធសាស្រ្ដ ឬចក្ខុវិស័យអ្វីខ្លះ​បាន​ជា​សម្ដេច​តេជោ​អាច​ដឹកនាំ​ប្រទេសក​ម្ពុជា​ចេញ​ពី​របបប្រល័យពូជសាសន៍ ពីប្រទេសដែលខ្ទេច​ខ្ទី​ឱ្យក្លាយ​ជា​ប្រទេស​ដែល​មាន​ការ​ឯកភាព​ជាតិ​តែមួ​យ និងមានសន្ដិភាពបែបនេះ?។

ក្នុងឱកាសនោះ សម្ដេចតេជោមានក្ដីរីករាយនឹងបានបង្ហាពីសារបាននៃការតស៊ូរបស់សម្ដេចតេជោ រួម​ទាំងការដាក់ចេញនូវយុទ្ធសាស្រ្ដជាបន្តបន្ទាប់​ដើម្បីសម្រេច​ផែនការ​ក្នុង​ការ​ធ្វើ​យ៉ាង​ណា​ឱ្យប្រ​ទេស​កម្ពុជា​មានសន្ដិភាពនៅឆ្នាំ១៩៩៨ ជាពិសេសការដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ ដែល​សម្ដេច​តេជោបានដាក់ចេញ និងសម្ដេចបានកាលពីជាង២៦ឆ្នាំមុន រួមនឹងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រោយ​ពេល​កម្ពុជាទទួលបានសន្ដិភាព។

លោកសាស្រ្ដាចារ្យបង្ហាញការចាប់អារម្មណ៍ចំពោះការដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ របស់​សម្ដេច​តេជោក្នុងការបញ្ចប់សង្គ្រាមនៅកម្ពុជា។ លោកបន្តថា លោកនឹងយកទ្រឹស្ដី​នៃ​នយោបាយ​នេះយ​ក​ទៅអនុវត្តជាពិសេសក្នុងការជជែក និងបណ្ដុះបណ្ដាលបន្ថែមទៀតដល់និស្សិតកម្ពុជា និង​និស្សិតរបស់លោកនៅបណ្ដាប្រទេសផ្សេងៗទៀតនាពេលខាងមុខ៕

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm