លទ្ធផលផ្លូវការបានបង្ហាញថា រដ្ឋាភិបាលគណបក្សការងារសំឡេងភាគតិចរបស់ប្រទេសន័រវេស ទទួលបានជ័យជម្នះក្នុងអាណត្តិទីពីរ កាលពីថ្ងៃចន្ទ ទី៨ ខែកញ្ញា ខណៈក្រុមប្រជានិយមទទួលបានលទ្ធផលបោះឆ្នោតល្អបំផុតមិនធ្លាប់មាន នៅក្នុងការបោះឆ្នោតដែលគ្របដណ្តប់ដោយការព្រួយបារម្ភអំពីការឡើងថ្លៃទំនិញសម្រាប់ជីវភាពរស់នៅ និងសង្គ្រាមនៅប្រទេសអ៊ុយក្រែននិងនៅតំបន់ហ្កាហ្សា។
គណបក្សការងាររបស់នាយករដ្ឋមន្ត្រីដែលកំពុងកាន់អំណាច លោក Jonas Gahr Steere និងគណបក្ស តូចៗចំនួនបួនទទួលបានអាសនៈចំនួន៨៧ លើស៨៥អសនៈដែលជាតម្រូវការសំឡេងភាគច្រើនដោយក្នុងនោះមាន៩៩% នៃសន្លឹកឆ្នោតត្រូវបានរាប់រួច។
លោក Steere ដែលមានអាយុ៦៥ឆ្នាំនឹងនៅតែពឹងផ្អែកខ្លាំងលើសម្ព័ន្ធមិត្តតូចៗរបស់លោកដើម្បីអនុម័តច្បាប់សំខាន់ៗដូចជាថវិកាសារពើពន្ធជាដើម។ ដើម្បីទទួលបានការគាំទ្រពីពួកគេ លោកទំនងជានឹងប្រឈមនឹងការពិភាក្សាដ៏តឹងតែងជុំវិញបញ្ហានានាដូចជាការដំឡើងពន្ធ ការស្វែងរកប្រេងនៅពេលអនាគត និងការដកយកភាគហ៊ុនដោយមូលនិធិអធិបតេយ្យចំនួន២សែនកោដិដុល្លាររបស់ប្រទេសន័រវេស ពីក្រុមហ៊ុនរបស់អ៊ីស្រាអែល។