
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានពន្យល់ដល់បងប្អូនជនរួមជាតិមួយចំនួនដែលមានចម្ងល់ថា តើរាជរដ្ឋាភិបាលបានបញ្ជាអោយកងទ័ពជួរមុខនៅសមរភូមិដកថយទេក្រោយពីចរចាបទឈប់បាញ់? ចម្លើយខ្លី គឺគ្មានទេ។
សម្ដេចនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា រាជរដ្ឋាភិបាលមិនមានដាក់បទបញ្ជាអោយដកថយកម្លាំងក្រោយពីមានបទឈប់បាញ់នោះទេ។ ហើយក្នុងកិច្ចចរចារបទឈប់បាញ់ ក៏គ្មានដាក់លក្ខខណអោយកងទ័ពភាគីណាដកថយពីទីតាំងឈរជើងរបស់ខ្លួននោះដែរទេ។