ប្រធានាធិបតីឥណ្ឌូនេស៊ី ដាក់ជំនួសរដ្ឋមន្ត្រីចំនួនប្រាំរូប ក្រោយមានការតវ៉ាដ៏ខ្លាំងក្លា

2025/09/09 09:55:00 pm        353

ប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ី លោក Prabowo Subianto បានដាក់ជំនួសតំណែងរដ្ឋមន្ត្រីចំនួន៥រូបក្នុងការរុះរើគណៈរដ្ឋមន្ត្រីលឿនដូចផ្លេកបន្ទោលបន្ទាប់ពីការតវ៉ាដ៏ខ្លាំងក្លាដែលបានធ្វើឲ្យរង្គោះរង្គើប្រទេសនៅអាស៊ីអាគ្នេយ៍ដែលមានប្រជាជនចំនួន២៨៥លាននាក់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

ភាពរង្គោះរង្គើក្នុងគណៈរដ្ឋមន្ត្រីកាលពីថ្ងៃចន្ទ កើតឡើងបន្ទាប់ពីការកើនឡើងការមិនពេញចិត្តជាសាធារណៈចំពោះរដ្ឋបាលរបស់លោក Prabowo និងភាពអសកម្មរបស់សភាជុំវិញការលំបាកផ្នែកសេដ្ឋកិច្ច ធ្វើឲ្យប៉ះពាល់ដល់ប្រជាជនជារៀងរាល់ថ្ងៃ ដែលនាំឱ្យមានការតវ៉ាទ្រង់ទ្រាយធំផ្ទុះឡើងកាលពីចុងខែសីហា។

រដ្ឋមន្ត្រីចំនួនប្រាំរូប បានបាត់បង់តំណែង រួមមានរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោកស្រី Sri Mulyani Indrawati ដែលកាលពីពេលមុនធ្លាប់ជានាយកប្រតិបត្តិនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងជានាយកគ្រប់គ្រងធនាគារពិភពលោក និងលោក Budi Gunawan ដែលជារដ្ឋមន្ត្រីសម្របសម្រួលផ្នែកនយោបាយ និងសន្តិសុខ។ស

លោក Prabowo បានជ្រើសរើសសេដ្ឋវិទូ លោក Purbaya Yudhi Sadewa ដែលជាប្រធានសាជីវកម្មធានារ៉ាប់រងលើប្រាក់បញ្ញើ ដើម្បីជំនួសលោកស្រី Indrawati ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុដែលកាន់តំណែងយូរបំផុតរបស់ប្រទេសឥណ្ឌូនេស៊ី។ លោក Prabowo ក៏បានដករដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការ យុវជន និងកីឡា និងរដ្ឋមន្ត្រីការពារពលករអន្តោប្រវេសន៍ផងដែរ។

ការតវ៉ាដោយហិង្សាបានរួមរឹតប្រទេសនេះកាលពីខែមុន បន្ទាប់ពីមានសេចក្តីរាយការណ៍ថាសមាជិកសភាទាំង៥៨០រូបបានទទួលប្រាក់ឧបត្ថម្ភសម្រាប់ការស្នាក់នៅប្រចាំខែចំនួន៥០លានរូពី (៣.០៧៥ ដុល្លារ) បន្ថែមលើប្រាក់ខែរបស់ពួកគេ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        115
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        109
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        107

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm