រដ្ឋសភា​កម្ពុជា ចាត់ទុក​ការចោទប្រកាន់​របស់​សមាជិក​សភា​អាស៊ាន APHR ជា​ទង្វើ​អសីលធម៌​

2022/01/26 02:13:41 am        676

​ភ្នំពេញ​៖ រដ្ឋសភា​នៃ​កម្ពុជា ចេញ​សេចក្តីថ្លែងការណ៍​បដិសេធ និង​ច្រានចោល​ការចោទប្រកាន់​ដោយ​អសីលធម៌​របស់​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) ដោយសារ​ការចោទប្រកាន់​នោះ​គ្មាន​មូលដ្ឋាន និង​ងងឹតងងល់​។​

​បើ​តាម​សេចក្តីថ្លែងការណ៍​របស់​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២២ តាមរយៈ​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ​នៃ​រដ្ឋសភា បានធ្វើការ​ច្រានចោល​យ៉ាងខ្លាំង​ក្លា​ចំពោះ​ការចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន និង​ងងឹតងងល់ ដោយ​អង្គការ​មួយ​ដែល​មាន​ឈ្មោះថា សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា​។​

​សេចក្តីថ្លែងការណ៍ បញ្ជាក់​ថា មានតែ​មនុស្ស​ទុច្ចរិត និង​បក្ខពួក​តែប៉ុណ្ណោះ ដែល​ជ្រក​ក្រោមលេស​សិទ្ធិមនុស្ស ហ៊ាន​ធ្វើ​ព្រងើយកន្តើយ ប៉ុន្តែ​ចំពោះ​ចេតនា​ល្អ និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្នុងការ​លើកកម្ពស់​ប​រិ​យា​កាស​សន្តិភាព ការផ្សះផ្សា និង​ការ​បង្រួម​បង្រួម​គ្នា ក៏ដូចជា ការពារ​អាយុជីវិត​ប្រជាជន​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​បច្ចុប្បន្ននេះ​ជា​ប្រ​ទស​កំពុង​ទទួលរង​នូវ​វិបត្តិ​យ៉ាងធ្ងន់ធ្ងរ និង​សង្គ្រាមស៊ីវិល​អូសបន្លាយ​រាំ​រ៉ៃ និង​ការកើនឡើង​នៃ​អសន្តិសុខ​របស់​មនុស្ស​ធ្ងន់ធ្ងរ​។​

​សេចក្តី​ការណ៍​របស់​រដ្ឋសភា បាន​គូស​បញ្ជាក់​ទៀតថា លោក ឆា​លស៍ សាន់​ទៀ​ហ្គោ (Charles Santiago) ដែល​បច្ចុប្បន្ន​ជា​ប្រធាន​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) និង​ជា​សមាជិកសភា​មកពី​គណបក្សប្រឆាំង​នៅ​ប្រទេស​ម៉ាឡេស៊ី ជារឿយៗ​ត្រូវបាន​គេ​មើលឃើញថា មាន​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​សកម្មជន​នយោបាយ​ជ្រុលនិយម​មួយ​ក្តាប់​តូច និង​ក្រុម​អ្នកនយោបាយ​ដែល​ចង់​បង្ក​សង្គ្រាម ឬ​ក្រុម​ជន​ក្រៅច្បាប់​មួយ​ចំនួន​។

​រដ្ឋសភា​កម្ពុជា បានចាត់ទុក​ការ​ញុះញង់​ឲ្យ​មានការ​រិះគន់ និង​ចេតនា​ប្រឆាំងនឹង​រដ្ឋាភិបាល​ស្របច្បាប់ និង​បេសកកម្ម​ស្វែងរក​សន្តិភាព​របស់​ស​ម្ដេច​តេ​ជោ ហ៊ុន សែន គឺជា​ការប្រឆាំង​ទាំងស្រុង​ចំពោះ​សន្តិភាព និង​ជា​អំពើ​អសីលធម៌ ដោយសារតែ​ពួកគេ​ត្រូវបាន​លាង​ខួរក្បាល​(​ប​ង្វ​ក់​) ឬ​ខ្វះ​បញ្ញា សូម្បីតែ​ការយល់ដឹង​អំពី​សុភ​វិនិច្ឆ័យ​។

​សេចក្តី​ថ្លែងការណ៍ បាន​សង្កត់ធ្ងន់​ទៅ សមាជិកសភា​អាស៊ាន​រូបនេះ គួរតែ​អប់រំ​ខ្លួនឯង​ឡើងវិញ និង​មាន​សុភាវធម៌​គ្រប់គ្រាន់ ដើម្បី​ទទួលយក​ការពិត ក៏ដូចជា​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច ដូចជា បទ​ឈប់​បាញ់​ចូល​ជា​ធរមាន​រហូតដល់​ដំណាច់​ឆ្នាំ​២០២២, ការបើកទ្វារ​សម្រាប់​ជំនួយ​មនុស្សធម៌​។​

​សេចក្តីថ្លែងការណ៍ ឲ្យ​ដឹង​ទៀត​ថា មូលដ្ឋានគ្រឹះ​នៃ​សន្តិភាព និង​ការផ្សះផ្សា​ជាតិ​នៅ​ក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា បាននិងកំពុង​ចាក់​ឬ​ស​ជា​បណ្តើរៗ ហើយ​នេះ​ជា​លទ្ធផល​វិជ្ជមាន​ដែល​ចាំបាច់​សម្រាប់​គ្រប់ភាគី​ពាក់ព័ន្ធ​យកមក​ធ្វើជា​មូលដ្ឋាន ខណៈដែល​អាស៊ាន​មាន​អាទិភាព​ផ្សេងទៀត​ជាច្រើន​ដែល​ត្រូវ​យកចិត្តទុកដាក់ និង​មិន​គួរ​ក្លាយ​ជា​ចំណាប់ខ្មាំង​នៃ​វិបត្តិ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​នោះឡើយ​៕ ​អត្ថបទ​៖ សេក ឧ​ត្ត​ម  

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm