អ្នកជំនាញអចលនទ្រព្យ មើលឃើញវិស័យដីធ្លីនៅជាយរាជធានីភ្នំពេញបានងើបឡើងវិញខ្លះៗ

2025/09/09 10:21:42 pm        254

ភ្នំពេញ ៖ អ្នកជំនាញអចលនទ្រព្យ មើលឃើញថា វិស័យដីធ្លីបានងើបឡើងខ្លះៗ ជាពិសេសជាយរាជធានីភ្នំពេញ ដោយតំបន់មួយចំនួនកំពុង មានប្រតិបត្តិការច្រើន សម្រាប់ប្រភេទដីធ្លីបម្រើដល់វិស័យឧស្សាហកម្ម ស្របពេលកម្ពុជាបានកំពុងស្រូបយកសក្តានុពលវិនិយោគ ខណៈដែលប្រភេទដីធ្លីនៅតាមបណ្តាខេត្តនៅជួបបញ្ហា។ 

​អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាល SAM SN GROUP លើកឡើងក្នុងបទបង្ហាញជូនសហគ្រិនជាតិ និងអន្តរជាតិ នៅក្នុងជំនួបអាជីវកម្ម ការផ្គូរផ្គងសហគ្រិនកម្ពុជា-ម៉ាឡេស៊ី ថា ជុំវិញបញ្ហាដីធ្លីនៅកម្ពុជា ក្នុងរយៈពេលជិត២០ឆ្នាំមុន ថ្លៃនៃដីធ្លីជាពិសេសនៅតំបន់ជាយក្រុងភ្នំពេញមានតម្លៃទាបខ្លាំង ក្នុងនោះបន្ទាប់ពីមានវិនិយោគិនចិនចូលមកវិនិយោគច្រើន វិស័យ នេះបានហក់ឡើងខ្លាំង ជាក់ស្តែងនៅមុនការផ្ទុះឡើងនៃវិបត្តិជំងឺកូវីដ-១៩ ដោយសកម្មភាពធ្វើអាជីវកម្មលើវិស័យដីធ្លីបានកើតឡើង យ៉ាងផុលផុសផងដែរ។ បញ្ហានេះ, បន្ទាប់ពីពិភពលោកមានវិបត្តិ វិស័យនេះក៏ត្រូវជាប់គាំង បានធ្វើឱ្យអ្នកដែលរកស៊ីទទួលទាន លើវិស័យដីធ្លីក្ស័យធុនជាច្រើនផងដែរ។ បញ្ហាក្ស័យធុននេះ ដោយអ្នកវិនិយោគភាគច្រើនបង្កើតមុខរបររបស់ខ្លួនតាមគ្នា មិនបាន រៀបចំផែនការវិនិយោគ ឬចក្ខុវិស័យមិនបានច្បាស់លាស់ជាដលម ទើបធ្វើឱ្យពួគគាត់ក្ស័យធុន។

អ្នកឧកញ៉ាបណ្ឌិត លើកឡើងបន្តថា បញ្ហាអចលនទ្រព្យនេះ, ចំពោះនៅទីក្រុងភ្នំពេញ ពីមុនដីធ្លីបានហក់ឡើងគ្រប់តំបន់ តែមកដល់បច្ចុប្បន្នមានតំបន់ជាច្រើន បានជាប់គាំង ដោយតំបន់ទាំងនោះភាគច្រើនវិនិយោគលើបុរី អគារស្នាក់នៅ និងខុនដូរ ខណៈការវិនិយោគលើវិស័យនេះលើសពីតម្រូវការ តែទោះបីយ៉ាងណា, ខណៈដែលកម្ពុជាបាននិងកំពុងបន្តស្រូបយកសក្តានុពល វិនិយោគ តំបន់មួយចំនួននៅជាយរាជធានីភ្នំពេញ បាននិងកំពុងបន្តនូវប្រតិបត្តិការអាជីវកម្ម ក្នុងនោះភាគច្រើនជាប្រភេទដីធ្លីបម្រើឱ្យ វិស័យឧស្សាហកម្មរួមមាន រោងចក្រ សហគ្រាស និងសួនឧស្សាហកម្មផ្សេងៗជាដើម ដែលអ្នកវិនិយោគមួយចំនួន នៅតែបន្តអាជីវកម្ម របស់ខ្លួនប្រកបដោយទំនុកចិត្ត។

សូមបញ្ជាក់ថា ជុំវិញវិស័យអចលនទ្រព្យនេះ ក្នុងនោះចំពោះវិស័យសំណង់, បើយោងតាមលទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ ឆ្នាំ២០២៥ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា អនុវិស័យសំណង់ ត្រូវបានប៉ាន់ស្មានថា រក្សាកំណើនក្នុងអត្រា ២,៤% ដោយសារការមិនទាន់ងើបឡើងវិញនៃសំណង់ថ្លៃខ្ពស់ ដូចជាអគារពាណិជ្ជកម្មខណៈដែលវិស័យនេះ បន្តទ្រងទ្រាយនៃសកម្មភាពថ្លៃ មធ្យម ជាពិសេសផ្នែកលំនៅឋាន និងសំណង់បម្រើឱ្យរោងចក្រ សហគ្រាសជាដើម។

 ចំណែកការនាំចូលសម្ភារៈសំណង់វិញ, គិតត្រឹមរយៈពេល៦ ខែ ឆ្នាំ២០២៥នេះ បានកើនឡើងក្នុងរង្វង់ជាង ៤៦% ជាមួយគ្នានេះ, បរិមាណផលិតស៊ីម៉ង់ត៍ក្នុងស្រុក បម្រើដល់តម្រូវការសាងសង់ បានកើនឡើង ១៦% ផងដែរ ស្របពេលដែលសកម្មភាពសំណង់ថ្លៃ ទាប ជាពិសេសសំណង់លំនៅឋាន បានងើបឡើងវិញជាសន្សឹមៗ ដោយសារវិធានការ ៨ចំណុចរបស់រាជរដ្ឋាភិបាល និងវិធានការ បន្ថែមក្នុងវេទិការាជរដ្ឋាភិបាលនិងវិស័យឯកជនលើកទី១៩ គឺបានចូលរួមចំណែកក្នុងការជួយរក្សាលំនឹងអាជីវកម្មរបស់ក្រុមហ៊ុន អភិវឌ្ឍ ដោយបានជួយទ្រទ្រង់ដល់វិស័យនេះជារួម៕​ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm