ក្រុមឃ្លាំមើលអាកាសធាតុ៖ ខែសីហា ឆ្នាំ២០២៥នេះ ជាខែក្តៅបំផុតទី៣ ក្នុងកំណត់ត្រាទូទាំងពិភពលោក

2025/09/09 10:49:01 pm        65

ទីភ្នាក់ងារឃ្លាំមើលការឡើងកម្ដៅផែនដីនៅអឺរ៉ុប Copernicus បាននិយាយនៅថ្ងៃអង្គារ (៩ កញ្ញា) នេះថា ភាពបំផ្លិចបំផ្លាញនៃចំហេះព្រៃ និងរលកកម្ដៅដ៏កំណាចក្នុងកំឡុងខែសីហា ឆ្នាំ២០២៥ បានធ្វើឱ្យខែនេះមានអាកាសធាតុក្តៅបំផុតទី៣ របស់ពិភពលោក នៅលើកំណត់ត្រា ដោយគូសបញ្ជាក់ពីភាពបន្ទាន់នៃការដោះស្រាយបម្រែបម្រួលអាកាសធាតុ និងត្រៀមទប់ស្កាត់ផលវិបាកដ៏គួរឱ្យភ័យខ្លាច។

ក្រុមតាមដានបម្រែបបម្រួលអាកាសធាតុនេះនិយាយថា សីតុណ្ហភាពជាមធ្យមទូទាំងពិភពលោកសម្រាប់ខែសីហា នៅកម្រិត ១,២៩អង្សាសេ លើសពីពេលវេលាមុនឧស្សាហកម្ម ដែលទាបជាងបន្តិចពីកំណត់ត្រាប្រចាំខែសីហា ដែលក្ដៅបំផុតទី១ គឺក្នុងឆ្នាំ២០២៣ និងទីពីរគឺនៅឆ្នាំ២០២៤។ តួលេខនេះមើលទៅអាចជាតិចតួច ប៉ុន្តែអ្នកវិទ្យាសាស្ត្រព្រមានថា សីតុណ្ហភាពបែបនេះកំពុងធ្វើឱ្យអាកាសធាតុអស្ថិរភាព និងព្យុះភ្លៀង ទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗកាន់តែធ្ងន់ធ្ងរ និងញឹកញាប់ជាងមុន។

ទ្វីបអឺរ៉ុបភាគនិរតីបានជួបប្រទះព្រឹត្តិការណ៍អាកាសធាតុដ៏ធ្ងន់ធ្ងរជាច្រើនដូចជា រលកកម្ដៅទីបីនៃរដូវក្តៅដ៏ខ្លាំងក្លា ហើយអណ្ដាតភ្លើងបានឆាបឆេះពេញដីព្រៃអេស្ប៉ាញ និងព័រទុយហ្គាល់ ខណៈផ្នែកជាច្រើននៃទ្វីបអាស៊ីក៏ជួបសីតុណ្ហភាពលើសកម្រិតមធ្យម ក្នុងខែសីហាដ៏ក្តៅគគុក ដែលខិតជិតកម្រិតខ្ពស់បំផុត។

លើសពីនេះ មហាសមុទ្រពិភពលោក ដែលជួយគ្រប់គ្រងអាកាសធាតុរបស់ផែនដីដោយការស្រូបយកកម្ដៅលើសលប់ពីបរិយាកាស ក៏បានខិតទៅជិតកំណត់ត្រាសីតុណ្ហភាពខ្ពស់ផងដែរសម្រាប់ខែនោះ។ អ្នកវិទ្យាសាស្រ្តបានព្រមានថា សមុទ្រក្តៅគឺជាប់ពាក់ព័ន្ធនឹងអាកាសធាតុកាន់តែអាក្រក់ខ្លាំង៕

អត្ថបទដែលទាក់ទង

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        1
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        31
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក

2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm