JICA បង្កើនកិច្ចគាំទ្រលើការកសាងសមត្ថភាព និងពង្រឹងតួនាទី CMAC ដើម្បីក្លាយជាស្ថាប័នជាតិដែលផ្តល់សេវាសកម្ម ភាពមីន ប្រកបដោយឯកទេសនិងវិជ្ជាជីវៈកម្រិតស្តង់ដារសកល

2025/09/09 10:56:45 pm        311

ភ្នំពេញ៖ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីបញ្ជាការកណ្តាល CMACភ្នំពេញ មានរៀបចំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួមលើកទី២ នៃគម្រោងពង្រឹងមុខងារអង្គភាពស៊ីម៉ាក់ ដំណាក់ទី២ រវាងក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)និងក្រុមការងារនៃទីភ្នាក់ងារសហ ប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។

កិច្ចប្រជុំនេះបានពិភាក្សាលម្អិត និងកែសម្រួលលើផែនការគម្រោង និងផែនការប្រតិបត្តិការ ដើម្បីកំណត់សូចនាករ និង ពេលវេលាក្នុងការអនុវត្តសកម្ម ភាពនីមួយៗដើម្បីឲ្យគម្រោងទទួលបានជោគជ័យ ។

គម្រោងនេះមានរយៈពេល ៣ឆ្នាំ គឺចាប់ពីខែមីនា ឆ្នាំ២០២៥ ដល់ខែមីនាឆ្នាំ២០២៨និងមានគោលបំណងគាំទ្រអង្គភាពស៊ីម៉ាក់ឲ្យសម្រេចបាននូវផែនការយុទ្ធសាស្ត្រឆ្នាំ២០២៦- ២០៣៥ របស់ខ្លួន។ គណៈកម្មាធិការសម្របសម្រួលរួមនៃគម្រោង ក៏បានរៀបចំកិច្ចប្រជុំលើកទីមួយកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ដោយបានពិភាក្សា និងព្រមព្រៀងបង្កើតក្រុមការងារបច្ចេកទេសចំនួន៣ក្រុម គឺ ១. កិច្ចសហប្រតិបត្តិការអន្តរជាតិ ២. ការអភិវឌ្ឍសម្ភារៈនិងបច្ចេកវិទ្យា និង ៣. ទំនាក់ទំនងសាធារណៈ ដោយក្រុមទាំង៣នេះមានតួនាទីធ្វើផែនការ អនុវត្តនិងតាមដានគម្រោង និងពិភាក្សាអំពីបញ្ហាទៅតាមផ្នែកនិងជំនាញរបស់ក្រុមនីមួយៗ ដើម្បីអនុវត្តគម្រោងនេះឲ្យប្រព្រឹត្តទៅដោយរលូន និងសម្រេចបានជោគជ័យ។

ក្រោយពីបានបញ្ចប់នូវកិច្ចប្រជុំរួមគ្នារួចមក ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និង លោក សានូអិ កាហ្សាម៉ាសា (SANUI Kazumasa ) ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើកំណត់ហេតុកិច្ចពិភាក្សាដែលបានកែសម្រួលស្តីពីគម្រោងពង្រឹងសមត្ថភាពតួនាទីអង្គភាពស៊ីម៉ាក់ដំណាក់កាលទី២។ ការចុះហត្ថលេខាលើកំណត់ហេតុនៃគម្រោងនេះគឺស្របតាមយុទ្ធសាស្ត្រ នៃគំនិតផ្តួចផ្តើមសកម្មភាពមីនកម្ពុជា-ជប៉ុនផងដែរ។ គម្រោងនេះនឹងរួមចំណែកក្នុងការកសាងសមត្ថភាព និងពង្រឹងតួនាទីរបស់អង្គភាពស៊ីម៉ាក់ដើម្បីក្លាយជាស្ថាប័នជាតិដែលផ្តល់សេវាសកម្មភាពមីនប្រកបដោយឯកទេស និងវិជ្ជាជីវៈកម្រិតស្តង់ដារសាកល។ បន្ថែមពីនេះ គម្រោងនេះក៏ជាធាតុដ៍សំខាន់ក្នុងការលើកកម្ពស់ការចូលរួមរបស់អង្គភាពស៊ីម៉ាក់ក្នុងការបណ្តុះ បណ្តាលវិស័យសកម្មភាពមីនដល់ប្រទេសដែលរងផលប៉ះ ពាល់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាម ការកសាងសមត្ថភាពធនធានមនុស្សប្រកបដោយគុណភាពនិងនិរន្តភាព ព្រមទាំងពង្រឹងកិច្ចការទំនាក់ទំនងអន្តរជាតិផងដែរដើម្បីជាប្រយោជន៍ជំរុញការចូលរួមក្នុងឆាកអន្តរជាតិឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ប្រសាសន៍នៅក្នុងពិធីចុះហត្ថលេខា លោក សានូអិ កាហ្សាម៉ាសា បានយល់ស្របជាមួយ នឹងការលើកឡើងរបស់អគ្គនាយកស៊ីម៉ាក់ចំពោះចំណុចស្នូលទាំងបួន រួមមាន សម្ភារៈបច្ចេកទេសស្តង់ដារប្រតិបត្តិការធនធានមនុស្ស និងកិច្ចសហ ប្រតិបត្តិការអន្តរជាតិ ដែលជាធាតុផ្សំសំខាន់សម្រាប់អង្គភាព ហើយការចែករំលែកបទពិសោធរបស់អង្គភាពស៊ីម៉ាក់ទៅកាន់អន្តរជាតិ គឺជាអាទិភាពចម្បងរបស់ភាគីជប៉ុនដែលចង់បានផងដែរ។

នៅក្នុងពិធីចុះហត្ថលេខា ឯកឧត្តម ហេង រតនា បានថ្លែង អំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលជប៉ុន ជាពិសេសអង្គការចៃកា ដែលបានគាំទ្រសកម្មភាពរបស់អង្គភាពស៊ីម៉ាក់ក៏ដូចជាបន្តការជួយពង្រឹងសមត្ថភាពតួនាទីអង្គភាពស៊ីម៉ាក់ដំណាក់កាលទី២នេះដើម្បីរួមចំណែកផ្ទេរជំនាញក្នុងវិស័យសកម្មភាពមីនបន្ថែមទៀតទៅដល់បណ្តាប្រទេសនៅក្នុងតំបន់និងសាកលលោក ដូចដែលអង្គភាពស៊ីម៉ាក់ធ្លាប់បានចូលរួមបណ្តុះបណ្តាលដល់ប្រទេសកូឡុំប៊ី, អ៊ឺរ៉ាក់ , ឡាវ , អង់ហ្គោឡា និង អ៊ុយក្រែន ជាដើម ៕ អត្ថបទ ភារម្យ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        100
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        205
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm