[UPDATE] នាយករដ្ឋមន្ត្រីនេប៉ាល់ លាលែងពីតំណែង ក្រោយមានការតវ៉ាដោយហិង្សា ប្រឆាំងអំពើពុករលួយ

2025/09/09 11:32:51 pm        63

ក្រុមមន្ត្រី កាលពីថ្ងៃចន្ទ (ទី៨ ខែកញ្ញា) បានបញ្ជាក់អះអាងថា នាយករដ្ឋមន្ត្រីនេប៉ាល់ លោក KP Sharma Oli បានលាលែងពីមុខតំណែងហើយ ដោយនាំឲ្យមានការបញ្ចប់តួនាទីរបស់លោកភ្លាមៗ។

ក្រុមមន្ត្រីបាននិយាយថា ការលាលែងរបស់លោក KP Oli កាលពីថ្ងៃចន្ទ កើតឡើងចំពេលមានសម្ពាធខ្លាំងឡើងៗ បន្ទាប់ពីមានការបង្ក្រាបដ៏អាក្រក់បំផុតជាលើកដំបូង ក្នុងរយៈពេលជាច្រើនឆ្នាំ ដែលបានបណ្តាលឲ្យមនុស្សយ៉ាងតិច ១៩នាក់ស្លាប់ និងបញ្ឆេះឲ្យការតវ៉ាទូទាំងប្រទេសឡើងវិញ។

ការចាកចេញរបស់លោកត្រូវបានគេរំពឹងថា នឹងជំរុញឲ្យមានការចរចានយោបាយដ៏តានតឹង នៅពេលដែលភាគីនានា កំពុងប្រញាប់ប្រញាល់ប្រជែងគ្នា ដើម្បីបង្កើតរដ្ឋាភិបាលថ្មី។ ការលាលែងពីតំណែងនេះ ធ្វើឡើងស្របពេលមានបាតុកម្មពេញដោយភាពខឹងសម្បាដែលភាគច្រើនដឹកនាំដោយយុវជននេប៉ាល់។ ដោយផ្គើននឹងបម្រាមគោចរ នាថ្ងៃអង្គារ (ទី៩ ខែកញ្ញា) នេះ ក្រុមអ្នកតវ៉ាបានវិលទៅបង្ហាញខ្លួននៅតាមដងផ្លូវវិញ ដើម្បីប្រកាសពីការខកចិត្ត ចំពោះអំពើពុករលួយ ភាពអត់ការងារធ្វើ និងការហាមឃាត់ដ៏ចម្រូងចម្រាសមិនឲ្យប្រើប្រាស់បណ្ដាញសង្គម ដូចជា Facebook, YouTube និង X ជាដើម មុនពេលមម្រាមនោះត្រូវបានដកចេញវិញ។

នគរបាលបានឲ្យដឹងថា មនុស្ស ១៧នាក់យ៉ាងតិច បានបាត់បង់ជីវិត អំឡុងការប៉ះទង្គិចគ្នា នៅក្នុងទីក្រុង Kathmandu កាលពីថ្ងៃចន្ទ ដោយមានអ្នកស្លាប់ ២នាក់ទៀត ត្រូវបានរាយការណ៍នៅតំបន់ Sunsari។ ជាមួយគ្នានេះ មនុស្សរាប់រយនាក់បានរងរបួស ក្នុងនោះមានរួមទាំងនគរបាលជាង ១០០នាក់ផងដែរ។

ទោះបីជាមានកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីផ្សះផ្សា ក្នុងនោះរួមទាំងការផ្ដល់លទ្ធភាពឲ្យប្រើប្រាស់បណ្ដាញសង្គមឡើងវិញ និងការប្រកាសបើកការចរចាពីគ្រប់ភាគីក៏ដោយ ក៏កំហឹងនៅតែបន្តឆបឆេះឡើង។ បាតុករខ្លះបានកំណត់គោលដៅលើអគាររដ្ឋាភិបាល និងទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិរបស់អ្នកនយោបាយ ខណៈដែលអ្នកផ្សេងទៀតបានចោទប្រកាន់កងកម្លាំងសន្តិសុខពីបទ «សម្លាប់» ជនស៊ីវិល៕

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        2
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        91
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm