អ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវដល់ អ្នកសារព័ត៌មាន រាយការណ៍បញ្ហាជម្លោះព្រំដែន ប្រកបដោយវិជ្ជាជីវៈ

2025/09/09 11:50:08 pm        330

ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន នៅថ្ងៃទី៩ ខែកញ្ញា នេះ បានលើកឡើងតាម បណ្ដាញសង្គមតេឡេក្រាមថា ខណៈរាជរដ្ឋាភិបាលកម្ពុជាកំពុងបន្តអនុវត្តយន្តការដោះស្រាយវិវាទព្រំដែនរកម្ពុជា-ថៃ ដោយសន្តិភាពនិយម និងគោលការណ៍ច្បាប់ អ្នកសារព័ត៌មាន ដើរតួនាទីសំខាន់ក្នុងការរាយការណ៍ព័ត៌មានពិតអំពីបញ្ហាជម្លោះព្រំដែន និងព្រឹត្តិការណ៍ជុំវិញដែលកើតឡើង ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ សំដៅធានាការផ្តល់ព័ត៌មានសុក្រឹតត្រឹមត្រូវជូនដល់សហគមន៍ជាតិ និងអន្តរជាតិ ដោយមិនបង្កមហន្តរាយដល់សន្តិសុខជាតិ។

ឯកឧត្តម ទេព អស្នារិទ្ធ បញ្ជាក់បន្ថែមថា អ្នកសារព័ត៌មានចាំបាច់ត្រូវឈ្វេងយល់ឱ្យបានច្បាស់ជាមុនពីគោលការណ៍គ្រឹះ និងវិធាននៃការរក្សាសុវត្ថិភាពផ្ទាល់ខ្លួន និងចូលរួមរក្សាសុវត្ថិភាព របស់ប្រជាជនរស់នៅក្នុងសហគមន៍ដែលខ្លួនចុះទៅយកព័ត៌មាន នៅពេលរាយការណ៍ព័ត៌មានអំពីស្ថានភាពជម្លោះព្រំដែន ឬស្ថានភាពវិបត្តិ។

ជាមួយគ្នានេះ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ខាងលើសូមរំលឹកជូន អ្នកសារព័ត៌មាន អំពីភាពចាំបាច់ នៃការផ្សារភ្ជាប់សិទ្ធិ ជាមួយកាតព្វកិច្ច និងការទទួលខុសត្រូវក្នុងក្របខណ្ឌច្បាប់ និងដោយមនសិការជាតិ ដើម្បីរួមចំណែកលើកកម្ពស់ និងរក្សាគុណតម្លៃ និងភាពវិជ្ជមាន នៃវិជ្ជាជីវៈសារព័ត៌មាន ទាំងក្នុងសង្គម និងលើឆាកអន្តរជាតិ។ ដូច្នេះទាំងសម្រាប់ស្ថានភាពបច្ចុប្បន្ន និងតទៅមុខ សូមអំពាវនាវជារួមថា អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន ទាំងប្រពៃណី និងទំនើប ត្រូវឈ្វេងយល់ឱ្យច្បាស់ពីច្បាប់ និងព្រំដែន នៃសេរីភាព ហើយត្រូវអនុវត្តសិទ្ធិចុះយកព័ត៌មាន ផលិត និងរាយការណ៍ព័ត៌មាន ដោយអនុលោមតាមក្របខណ្ឌច្បាប់កំណត់។ 

ឯកឧត្តម ទេព អស្នារិទ្ធ បានបញ្ជាក់បន្ថែមថា អ្នកសារព័ត៌មាន ត្រូវមានមនសិការ និងចូលរួមតម្កល់ លើកតម្កើងឧត្តមប្រយោជន៍របស់ជាតិ និងត្រូវប្រតិបត្តិតាមក្រមសីលធម៌ និងនិយាមវិជ្ជាជីវៈឱ្យបានត្រឹមត្រូវ មិនត្រូវផ្សាយព័ត៌មាន ដែលបង្កមហន្តរាយដល់សន្តិសុខជាតិ ឬប៉ះពាល់ដល់ស្ថិរភាពនយោបាយ សង្គម។ ទន្ទឹមនេះ អ្នកសារព័ត៌មានមានកាតព្វកិច្ចប្រកាន់ជំហរស្មោះត្រង់ សុចរិត មិនលម្អៀង ផ្សាយព័ត៌មានដោយយោងលើប្រភពច្បាស់លាស់ ផ្ទៀងផ្ទាត់ព័ត៌មាន ចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ។

គួរបញ្ជាក់ថា សិទ្ធិ និងសេរីភាពរបស់អ្នកសារព័ត៌មាន នៅកម្ពុជា ត្រូវបានធានាយ៉ាងត្រឹមត្រូវ ពេញលេញ និងមានសង្គតិភាព ដោយអនុលោមតាមច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីរបបសារព័ត៌មាន៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        112
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        148
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm