តុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) គ្រោងនឹងផ្តល់ភ័ស្តុតាងប្រឆាំងនឹងមេដឹកនាំក្រុមឧទ្ទាមអ៊ូហ្គង់ដារត់គេចខ្លួនលោក Joseph Kony រយៈពេល ២ទសវត្សរ៍ ក្រោយកងទ័ពតស៊ូព្រះជាម្ចាស់(LRA) របស់លោក ទទួលបានការជេរប្រមាថអន្តរជាតិ សម្រាប់អំពើឃោឃៅនៅតំបន់ភាគខាងជើងអ៊ូហ្គង់ដា ។
សវនាការនៅថ្ងៃអង្គារនេះ ដែលគេស្គាល់ថាជាសវនាការ “បញ្ជាក់ការចោទប្រកាន់” គឺជាសវនាការកំបាំងមុខលើកដំបូងពុំធ្លាប់មានរបស់តុលាការមានមូលដ្ឋាននៅទីក្រុងឡាអេមួយនេះ ។

លោក Kony ប្រឈមការចោទប្រកាន់ពីបទឧក្រិដ្ឋ និងឧក្រិដ្ឋកម្មសង្រ្គាម ៣៩ករណីប្រឆាំងមនុស្សជាតិ ពាក់ព័ន្ធនឹងយុទ្ធនាការរបស់កងទ័ព LRA ប្រឆាំអនឹងរដ្ឋាភិបាលអ៊ូហ្គង់ដា ចន្លោះឆ្នាំ ២០០២ និងឆ្នាំ ២០០៥ ដែលក្រុមរដ្ឋអាជ្ញា ត្រូវចោទប្រកាន់ករណីជាច្រើន រួមទាំង ការចាប់រំលោភសេពសន្ថវៈ ការធ្វើទារុណកម្ម និងការចាប់ពង្រាត់កុមារ ។
លោក Kony បានគេចវេសពីការអនុវត្តច្បាប់ ចាប់តាំងពីតុលាការ ICC ធ្វើការចោទប្រកាន់លើកដំបូងកាលពីឆ្នាំ ២០០៥ ។
សវនាការនេះ ត្រូវបានគេរំពឹងថានឹងមានរយៈពេល ៣ថ្ងៃ ហើយនិងអនុញ្ញាតឲ្យក្រុមរដ្ឋអាជ្ញា គូសបញ្ជាក់ករណីរបស់ពួកគេនៅតុលាការ ក្រោយមកចៅក្រម នឹងសម្រេចចិត្តថាតើនឹងបញ្ជាក់ការចោទប្រកាន់ឬយ៉ាងណា ។ ទោះបីជាយ៉ាងណាក៏ដោយ លោក Kony មិនអាចត្រូវបានកាត់ទោសនោះឡើយ លុះត្រាតែលោកស្ថិតនៅក្នុងការឃុំឃាំងរបស់តុលាការ ICC ៕
