រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកលោក Pete Hegseth និយាយប្រាប់កងម៉ាស៊ីនសហរដ្ឋអាមេរិកនៅលើនាវាចម្បាំងដែលឈរជើងនៅព័រតូរីកូថា ការដាក់ពង្រាយរបស់ពួកគេនៅកាន់តំបន់ការ៉ាអ៊ីប មិនមែនជាការហ្វឹកហាត់នោះទេ ដែលជាសញ្ញាចុងក្រោយមួយបង្ហាញថា ទីក្រុងវ៉ាស៊ីនតោន មានបំណងបង្កើនឥរិយាបថឈ្លានពានរបស់ពួកគេនៅក្នុងតំបន់ ។
លោក Hegseth បានធ្វើដំណើរទៅសួរសុខទុក្ខទាហាននៅលើនាវាចម្បាំង USS Iwo Jima កាលពីថ្ងៃចន្ទ ជាទីដែលលោកនិយាយថា អ្វីដែលអ្នករាល់គ្នាធ្វើនៅពេលឥឡូវនេះ មិនមែនជាការហ្វឹកហាត់នោះទេ នេះគឺជាលំហាត់ពិភពលោកពិតប្រាកដ តាងនាមឲ្យផលប្រយោជន៍ជាតិដ៏ចាំបាច់របស់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់ការបំពុលពលរដ្ឋអាមេរិក ។

លោក Hegseth ដែលក្រសួងរបស់លោកត្រូវបានដាក់ឈ្មោះឡើងវិញកាលពីពេលថ្មីៗដោយលោក Trumpពីក្រសួងការពារជាតិ ទៅជាសង្រ្គាមសង្រ្គាមវិញនោះ បានបំពេញដំណើរទស្សនកិច្ចដ៏គួរភ្ញាក់ផ្អើលទៅកាន់នាវាចម្បាំង ជាមួយលោក Dan Caine ដែលជានាយអគ្គសេនាធិការកងទ័ពចម្រុះ ។
នៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម X លោកស្រី Jenniffer Gonzalez គឺជាអភិបាលដែនដីព័រតូរីកូ បានស្វាគមន៍លោក Hegseth និងលោក Caine ហើយនិងបាននិយាយថ្លែងអំណរគុណលោក Trumpសម្រាប់ការទទួលស្គាល់គុណតម្លៃយុទ្ធសាស្រ្តព័រតូរីកូមានសន្តិសុខជាតិចំពោះសហរដ្ឋអាមេរិក និងការប្រយុទ្ធប្រឆំាងក្រុមមេខ្លោងគ្រឿងញៀន នៅអឌ្ឍគោលរបស់ពួកយើង ដែលត្រូវបានបន្តធ្វើដោយមេដឹកនាំផ្តាច់ការគ្រឿងញៀន Nicolas Maduro គឺជាប្រធានាធិបតីវេណេស៊ុយអេឡា ។
ភាពតានតឹងជាមួយវេណេស៊ុយអេឡា ត្រូវបានគេមើលឃើញថា កើនឡើងយ៉ាងឆាប់រហ័ស ក្រោយសហរដ្ឋអាមេរិកបាញ់ពន្លិចទូកមួយគ្រឿងមកពីប្រទេសមួយនេះ នៅក្នុងតំបន់ការ៉ាអ៊ីប ដោយបានសម្លាប់មនុស្ស ១១នាក់ដែលលោកប្រធានាធិបតី Donald Trump អះអាងថា នាវាមួយគ្រឿងនេះ បានដឹកគ្រឿងញៀនខុសច្បាប់ ៕
