ក្រុមឧទ្ទាមមានសម្ព័ន្ធជាមួយ ISIS សម្លាប់មនុស្សជាង ៥០នាក់ នៅឯពិធីបុណ្យសពភាគខាងកើតកុងហ្គោ

2025/09/10 12:49:14 am        128

ក្រុមមន្ត្រីបានប្រាប់ឲ្យដឹងថា ដោយប្រើប្រាស់កាំបិត ក្រុមឧទ្ទាម គឺកងកម្លាំងប្រជាធិបតេយ្យសម្ព័ន្ធមិត្ត (AFD) បានសម្លាប់ជនស៊ីវិលជាង ៥០នាក់យ៉ាងតិច នៅឯពិធីបុណ្យសពមួយ នៅភាគខាងកើតនៃប្រទេសកុងហ្គោ ដែលជាការវាយប្រហារទ្រង់ទ្រាយធំចុងក្រោយបង្អស់ពីសំណាក់ក្រុមគាំទ្រដោយរដ្ឋឥស្លាម ISIS។

អ្នកគ្រប់គ្រងតំបន់ លោក Macaire Sivikunula បាននិយាយថា ការវាយប្រហារនេះ គឺកើតមានកាលពីយប់ថ្ងៃចន្ទ (ទី៨ ខែកញ្ញា) នៅទីក្រុង Ntoyo ក្នុងដែនដី Lubero របស់ខេត្ត North Kivu។

លោកបានប្រាប់ថា៖ "ខ្ញុំអាចបញ្ជាក់ចំនួនអ្នកស្លាប់បណ្តោះអាសន្ន ៥០នាក់។ ជនរងគ្រោះត្រូវបានចាប់ខ្លួន នៅក្នុងពិធីកាន់ទុក្ខមួយ នៅក្នុងភូមិនៃទីក្រុង Ntoyo វេលាម៉ោងប្រហែល ៩យប់ (ម៉ោងក្នុងស្រុក) ហើយពួកគេភាគច្រើនត្រូវបានសម្លាប់ដោយកាំបិត។ ប្រតិបត្តិការស្វែងរកកំពុងបន្តធ្វើ»។

តែលោកវរសេនីយ៍ឯក Alain Kiwewa អ្នកគ្រប់គ្រងយោធា សម្រាប់ទីក្រុង Lubero បានប្រាប់សារព័ត៌មានរ៉យទ័រថា ចំនួនអ្នកស្លាប់មានប្រហែល ៦០នាក់ ហើយអាចកើនឡើង ខណៈដែលនៅតែមានមនុស្សបាត់ខ្លួននៅឡើយ។

ADF ស្ថិតក្នុងចំណោមកងជីវពលមួយចំនួនដែលជាប់ក្នុងជម្លោះ ជុំវិញបញ្ហាដីធ្លី និងធនធាន នៅភាគខាងកើតសម្បូរដោយរ៉ែរបស់កុងហ្គោ។ កងទ័ពកុងហ្គោ និងសម្ព័ន្ធមិត្តរបស់ខ្លួន គឺអ៊ូហ្គង់ដា បានឲ្យដឹងថា ពួកគេបានបង្កើនប្រតិបត្តិការប្រឆាំងនឹង ADF ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕

អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        28
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        28
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        243

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm