ម្ចាស់ជ័យលាភីរង្វាន់ណូបែល ចែករំលែកពីរូបធាតុសម្រាប់អនាគត ដល់អ្នកវិទ្យាសាស្ត្រនិងនិស្សិតកម្ពុជា

2025/09/10 01:38:55 am        148

ភ្នំពេញ ៖ សាស្ត្រាចារ្យ Konstantin Novoselov ម្ចាស់ជ័យលាភីរង្វាន់ណូបែលផ្នែករូបវិទ្យាឆ្នាំ២០១០ បានចែករំលែកចំណេះដឹង និង ទស្សនវិស័យនៃការស្រាវជ្រាវដ៏អស្ចារ្យរបស់លោកស្តីពី ”រូបធាតុសម្រាប់អនាគត” ជូនដល់ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ អ្នកវិទ្យាសាស្ត្រ និងនិស្សិតកម្ពុជា។

​សាស្ត្រាចារ្យ Konstantin Novoselov ជ័យលាភីរង្វាន់ណូបែលផ្នែករូបវិទ្យាឆ្នាំ២០១០ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ម្សិល មិញនេះ បានចែករំលែកចំណេះដឹង និងទស្សនវិស័យនៃការស្រាវជ្រាវដ៏អស្ចារ្យរបស់លោក ខណៈដែលសាស្ត្រាចារ្យរូបនេះ ត្រូវបាន ទទួលស្គាល់ទូទាំងពិភពលោក ចំពោះតួនាទីដ៏សំខាន់របស់លោក ក្នុងការស្រាវជ្រាវអំពីរូបធាតុក្រាហ្វិន (graphene) ជាស្រទាប់តែ មួយនៃអាតូមកាបូន ដែលបាននាំមកនូវបដិវត្តន៍វិទ្យាសាស្ត្ររូបធាតុ។ ការស្រាវជ្រាវរបស់លោក បានរកឃើញលក្ខណៈសម្បត្តិដ៏អស្ចារ្យ នៃរូបធាតុដែលមានកម្លាំងដ៏ពិសេស មានភាពបត់បែន និងចរន្តអគ្គិសនីខ្ពស់ ដែលផ្តល់ក្តីសង្ឈឹមសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាជំនាន់ ថ្មី នៃឧបករណ៍អេឡិចត្រូនិក ឧបករណ៍ចាប់សញ្ញាការរក្សាទុកថាមពល និងអេក្រង់ដែលអាចបត់បែនបាន។

 ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងថា វត្តមានរបស់លោកសាស្ត្រាចារ្យ បានផ្តល់ជាកិត្តិយស និងការគាំទ្រដល់កម្ពុជា ក្នុង ការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដ៏មានសក្តានុពលសម្រាប់សង្គមជាតិ។ ឯកឧត្តមបន្ថែមថា ប្រធានបទ “រូបធាតុសម្រាប់ អនាគត” បានឆ្លើយតបនឹងការសិក្សាស្រាវជ្រាវពាក់ព័ន្ធ នឹងរបៀបវារៈស្រាវជ្រាវជាតិ និងប្រព័ន្ធអេកូឡូស៊ីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ទាំងមូលរបស់កម្ពុជា។ សំណួរជាមូលដ្ឋានដែលនៅចំពោះមុខយើង មិនមែនត្រឹមតែការចង់ដឹង ចង់ឃើញ នៃរបកគំហើញ វិទ្យាសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែគឺការផ្ទេរចំណេះដឹងទាំងនេះ ទៅជាសារៈប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងវឌ្ឍនភាព ជាមូលដ្ឋានរួម។

 ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងផងដែរថា ចំណេះដឹងដែល ទទួលបាននាពេលនេះ មិនត្រឹមតែសម្រាប់ការអភិវឌ្ឍខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាចំណេះដឹងមួយ ដែលជាមធ្យោបាយក្នុងការត្រួស ត្រាយផ្លូវ នៃការអប់រំផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃក្រោយ ជាពិសេសក្នុងដំណាក់កាលដែលពិភពលោកកំពុង មានការប្រែប្រួល ខណៈការយកចិត្តទុកដាក់ទៅលើបច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាអាទិភាពខ្ពស់របស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា ជ័យលាភីរង្វាន់ណូបែលផ្នែករូបវិទ្យា ឆ្នាំ២០១០ របស់លោកសាស្រ្តាចារ្យ Konstantin Novoselov ជារូបវិទូដែលកំពុងបង្រៀន និងស្រាវជ្រាវនៅសាកលវិទ្យាល័យជាតិសិង្ហបុរី(NUS)៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm