មន្ត្រីម្នាក់បាននិយាយថា ក្រុមបាតុករនេប៉ាល់ បានសម្រុកចូលរដ្ឋសភារបស់ប្រទេស នៅថ្ងៃអង្គារ (ទី៩ ខែកញ្ញា) នេះ ហើយបានដុតអគារ បន្ទាប់ពីនាយករដ្ឋមន្ត្រីបានលាលែងពីតំណែង ក្រោយមានការបង្ក្រាបយ៉ាងអាក្រក់បំផុត លើបាតុកម្មប្រឆាំងរដ្ឋាភិបាល។

លោក Ekram Giri អ្នកនាំពាក្យលេខាធិការដ្ឋានសភា បានប្រាប់បណ្ដាញសារព័ត៌មានថា៖ «មនុស្សរាប់រយនាក់ បានរំលោភចូលតំបន់រដ្ឋសភា និងបានដុតអគារសំខាន់»។
មេដឹកនាំនេប៉ាល់ គឺលោក KP Sharma Oli បានលាលែងពីតំណែង នៅថ្ងៃទី២ នៃការតវ៉ាតាមដងផ្លូវដ៏ក្ដៅគគុក ប្រឆាំងនឹងអំពើពុករលួយ និងការរឹតបន្តឹងការប្រើប្រាស់សង្គម ជាការតវ៉ាដែលឃើញក្រុមបាតុករក្នុងរដ្ឋធានីដុតបំផ្លាញការិយាល័យរដ្ឋាភិបាល និងគេហដ្ឋានរបស់លោក និងមេដឹកនាំផ្សេងទៀត។
គួរបញ្ជាក់ថា មួយថ្ងៃមុនពេលលោក និងអ្នកតំណាងរាស្រ្តជាច្រើនរូបទៀតលាលែងពីតំណែង អាជ្ញាធរបានបើកការបាញ់ប្រហារទៅលើហ្វូងបាតុករវ័យក្មេង ដែលបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៩នាក់ស្លាប់ ជារីករាលដាលបំផុតនៃភាពចលាចលសង្គមជាលើកដំបូង នៅប្រទេសអាស៊ីខាងត្បូងមួយនេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ៕


