មនុស្សគ្មានផ្ទះសម្បែងនៅរដ្ឋ Arizona សហរដ្ឋអាមេរិក ព្យាយាមរស់នៅតាមដងផ្លូវអំឡុងរដូវក្តៅដ៏អាក្រក់មួយទៀត

2025/09/10 02:16:53 am        102

រលកកម្តៅដ៏អាក្រក់នៅរដ្ឋ Arizona សហរដ្ឋអាមេរិក កំពុងធ្វើឲ្យរដូវក្តៅលែងអាចស៊ូទ្រាំបានតទៅទៀតហើយ សម្រាប់លោក Carlos McDonald ដែលជាបុរសគ្មានផ្ទះសម្បែងរស់នៅតាមដងផ្លូវនៅក្នុងទីក្រុង Phoenix ។

លោក McDonalនិយាយថា វាពិតជាក្តៅខ្លាំងណាស់ លោកបែកញើសស្អិតពេញខ្លួន ។ អ្នកផឹកទឹក អ្នកបែកញើសជោគពេញប្រាណ ។ អ្នកហត់អស់កម្លាំងខ្លាំងណាស់ កម្តៅអង្គុយលើអ្នកដូចទម្ងន់ជាង ២០គ.ក ធ្វើឲ្យអ្វីៗដែលអ្នកធ្វើកាន់តែពិបាកខ្លាំងបំផុត ។

ចំណែកឯស្រ្តីម្នាក់ទៀតដែលរស់នៅតាមចិញ្ចើមផ្លូវដូចជាលោក McDonalនិយាយដែរថា កម្តៅធ្វើឲ្យពួកយើងពិបាកស៊ូទ្រាំខ្លាំងណាស់ ក្នុងនាមជាមនុស្សគ្មានផ្ទះសម្បែងរស់នៅ ។ បើសិនជាអ្នកចេញក្រៅក្នុងស្ថានភាពក្តៅខ្លាំងបែបនេះ អ្នកមិនអាចទៅធ្វើការអ្វីបាននោះទេ ។

ក្រុមដែលជួយពួកគេ គឺជាក្រុមបេសកកម្មជួយសង្រ្គោះក្រុង Phoenix ដែលកាលពីពេលថ្មីនេះ សម្រេចបានគោលដៅរដូវក្តៅរបស់ខ្លួន ក្នុងការប្រមែលប្រមូល និងចែកចាយទឹកសុទ្ធ ១លានដប ដល់មនុស្សត្រូវការ ។

អ្នកស្រី Corrine Stewart គឺជាអ្នកចាត់ការក្រុមបេសកកម្មជួយសង្រ្គោះក្រុង Phoenix នៅផ្លូវ Outreach Case និយាយថា អ្នកអាចចម្អិនខ្លួនឯងនៅលើចិញ្ចើមផ្លូវដូចជាស៊ុតអញ្ចឹងដែរ ។ 

អ្នកស្រីបន្តថា មនុស្សដែលគ្មានទីជម្រក និងមានជំងឺផ្លូវចិត្ត ប្រឈមហានិភ័យខ្លាំងបំផុត ។ អ្នកស្រីមានមនុស្សដែលគាត់ធ្លាប់ធ្វើការជាមួយ អ្នកដែលទទួលរងការរលាកកម្រិតទី ៣ រស់នៅទីនេះនៅលើផ្លូវ ដេកលក់នៅលើចិញ្ចើមផ្លូវ វាពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ។

អ្នកស្រី Stewart បញ្ជាក់ថា ទឹកត្រជាក់ដែលពួកយើងផ្តល់ឲ្យមនុស្ស វាអាចជួយសង្រ្គោះអាយុជីវិតរបស់ពួកគេបាន ។

ចាប់ពីខែមេសា រហូតដល់សប្តាហ៍ចុងក្រោយក្នុងខែសីហា ទិន្នន័យស្រុក Maricopបង្ហាញថា មាននូវមនុស្សស្លាប់ត្រូវបានបញ្ជាក់ចំនួន ៧៦នាក់ ដោយសារកម្តៅនៅក្នុងស្រុកមួយនេះ ក្នុងនោះ ករណីមនុស្សស្លាប់ជាង ៤២៣នាក់ទៀត កំពុងស្ថិតក្រោមការស៊ើបអង្កេត ។ 

សូមបញ្ជាក់ថា សីតុណ្ហភាពបានកើនឡើងរហូតដល់ ៤៧,៧អង្សាសេ ក្នុងរដូវក្តៅនេះ នៅរដ្ឋ Arizona ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        9
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        26
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm