ជនប៉ាឡេស្ទីននៅទីក្រុងហ្កាហ្សា តវ៉ាប្រឆាំងបទបញ្ជាឲ្យជម្លៀសខ្លួនរបស់អ៊ីស្រាអែល

2025/09/10 02:40:30 am        92

នៅថ្ងៃអង្គារនេះ ជនប៉ាឡេស្ទីន នាំគ្នាតវ៉ាប្រឆាំងនៅកណ្តាលទីក្រុងហ្កាហ្សា ដោយពួកគេសច្ចាថា នឹងមិនចាកចេញពីទីក្រុងមួយនេះជាដាច់ខាត ក្រោយអ្នកស្រុកទទួលបានខិត្តប័ណ្ណអ៊ីស្រាអែល បញ្ជាឲ្យពួកគេចាកចេញជាបន្ទាន់ ។

អ្នកស្រុកហ្កាហ្សា បានជួបជុំគ្នានៅទីលានចតុរង្គ al-Saraya ស្រែកពាក្យស្លោក គ្រវីទង់ប៉ាឡេស្ទីន និងកាន់បដា ។

លោក Yehia al-Madhoun ដែលជាសាស្ត្រាចារ្យសាកលវិទ្យាល័យមួយរូប និយាយថា ពួកយើងមកទីនេះ ដើម្បីបញ្ជូនសារថា ពួកយើងនៅហ្កាហ្សា ក្នុងស្ថានភាពរឹងមាំ អត់ធ្មត់ និងខ្ជាប់ខ្ជួន ហើយទីក្រុងហ្កាហ្សាគឺទីក្រុងដ៏ស្រស់ស្អាតនេះ នឹងបន្តរឹងមាំ និងអត់ធ្មត់ ។

ពលរដ្ឋនៅក្នុងទីក្រុងមួយនេះ ដែលធ្លាប់មានជនប៉ាឡេស្ទីនរស់នៅប្រហែល ១លាននាក់ មុនពេលសង្រ្គាមផ្ទុះឡើង បានមើលឃើញការកាប់សម្លាប់អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ចាប់តាំងពីរដ្ឋាភិបាលអ៊ីស្រាអែល រៀបចំផែនការទប់ទល់ជាមួយក្រុមហាម៉ាស នៅទីក្រុងហ្កាហ្សាដែលពួកគេចាត់ទុកថាជាតំបន់កាន់កាប់ចុងក្រោយគេរបស់ក្រុមជីវពលមួយនេះ ។

យោធាអ៊ីស្រាអែលនិយាយនៅថ្ងៃអង្គារនេះថា ពួកគេនឹងបង្កើនការវាយប្រហារទីក្រុងហ្កាហ្សា ហើយនិងបាននិយាយប្រាប់ឲ្យអ្នកស្រុក ចាកចេញជាបន្ទាន់ពីទីនេះ ។

ដោយឡែក លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu បានចេញការព្រមានស្រដៀងគ្នា ពេលដែលអ៊ីស្រាអែលបង្កើនការទម្លាក់គ្រាប់បែក ជាការត្រៀមខ្លួនសម្រាប់ប្រតិបត្តិការសឹក ដើម្បីរឹបអូសយកទីក្រុងហ្កាហ្សា បើទោះបីជាមានការអំពាវនាវរបស់សកលលោក ឲ្យបញ្ចប់សង្រ្គាមក៏ដោយ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm