នៅថ្ងៃអង្គារនេះ ប្រទេសអេត្យូពី បានបើកសម្ពោធន៍ឲ្យប្រើប្រាស់ជាផ្លូវការទំនប់វារីអគ្គិសនី GERD ដែលការបញ្ចប់គម្រោងវារីអគ្គិសនីធំបំផុតរបស់អាហ្វ្រិក ក្រោយកសាងអស់រយៈពេល ១៤ឆ្នាំ ។
ជាមួយនឹងសមត្ថភាពដំឡើងអគ្គិសនី ៥៥,១៥ជីហ្គាវ៉ាត់ ទំនប់វារីអគ្គិសនីនេះ គឺជារោងចក្រផលិតវារីអគ្គិសនីធំជាងគេបំផុត នៅអាហ្វ្រិក និងស្ថិតនៅក្នុងចំណោម រោងចក្រផលិតអគ្គិសនីធំបំផុតទំាង ២០ នៅលើពិភពលោក ។
គម្រោងចំណាយថវិកាអស់ ៥ពាន់លានដុល្លារ ដែលត្រូវបានផ្តល់ហិរញ្ញប្បទានទាំងមូលពីប្រភពក្នុងស្រុកនេះដែរ តំណាងឲ្យប្រភពមោតនភាពជាតិសម្រាប់ពលរដ្ឋជាង ១២០លាននាក់ របស់ប្រទេសអេត្យូពី ។
ទំនប់វារីអគ្គិសនីនេះ នឹងបង្កើនទ្វេដងទិន្នផលអគ្គិសនីរបស់អេត្យូពី ផ្តល់ពន្លឺដល់ផ្ទះសម្បែងប្រជាពលរដ្ឋ ផ្តល់ថាមពលដល់ឧស្សាហកម្ម និងធ្វើឲ្យសហគមន៍ទាំងមូល រួចផុតពីភាពក្រក្សត់ថាមពល ។
ប្រជាពលរដ្ឋអេត្យូពីប្រហែល ៤៥ភាគរយនៅខ្វះខាតអគ្គិសនីប្រើប្រាស់នៅឡើយ ធ្វើឲ្យគម្រោងនេះ ចាំបាច់សម្រាប់ការអភិវឌ្ឍ ។
នៅក្នុងពិធីសម្ពោធន៍ដាក់ឲ្យប្រើប្រាស់នៅទីក្រុង Guba នាយករដ្ឋមន្រ្តីអេត្យូពីលោក Abiy Ahmed បានថ្លែងទៅកាន់មេដឹកនាំក្នុងតំបន់ថា ទំនប់វារីអគ្គិសនីនេះ ត្រូវបានកសាងឡើងដើម្បីការរីកចម្រើន ការផ្តល់អគ្គិសនីតំបន់ទាំងមូល និងផ្លាស់ប្តូរប្រវត្តិសាស្រ្តជនជាតិស្បែកខ្មៅ ហើយវាពិតជាមិនប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋរបស់ពួកយើងនោះឡើយ ៕