អាមេរិក និង​អឺរ៉ុប​រៀបចំ​ផែនការ​ត្រៀម​ក្នុង​ករណី​រុស្ស៊ី​កាត់ផ្ដាច់​ការ​ផ្គត់​ផ្គង់​ឧស្ម័ន​ធម្មជាតិ

2022/01/26 05:48:17 pm        643

​សហរដ្ឋអាមេរិក៖ សេត​វិមាន​បាន​និយាយ​ថា ក្រុមមន្ត្រី​រដ្ឋបាល​លោក Biden និង​សហភាព​អឺរ៉ុបកំពុង​ធ្វើការ​រួមគ្នា​សម្របសម្រួល​ ជាមួយបណ្ដា​ប្រទេស​ជា​អ្នកផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​នៅ​ទូទាំង​ពិភពលោក ដើម្បី​ទប់ទល់​នឹង​ផលប៉ះពាល់ ប្រសិនបើ​ប្រទេស​រុស្ស៊ីនឹង​កាត់ផ្ដាច់​ការផ្គត់ផ្គង់​ថាមពល​ក្នុង​ជម្លោះ​ជុំវិញ​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន។

​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​សហភាព​អឺរ៉ុបបាន​សន្យា​ជំរុញ​ការដាក់ទណ្ឌកម្ម​ខាង​សេដ្ឋកិច្ច និង​នយោបាយ ប្រសិនបើ​រុស្ស៊ីរំកិលសកម្មភាព​យោធា​របស់ខ្លួន​ចូលទៅក្នុង​ទឹកដី​អ៊ុយ​ក្រែ​ន ប៉ុន្តែ​បារម្ភ​ការដាក់ទណ្ឌកម្ម​លើ​រុស្ស៊ីនឹង​ប៉ះពាល់​ដល់​សហភាព​អឺរ៉ុប រួមមាន​ក្ដីបារម្ភដែលថា រុស្ស៊ី​អាច​នឹង​កាត់ផ្ដាច់​ការដឹកជញ្ជូន​ឧស្ម័ន​ធម្មជាតិរបស់ខ្លួន​ចូលទៅ​អឺរ៉ុប នៅ​រដូវរងា​ខាងមុខនេះ​។ ​ថ្លែង​នៅឯ​សន្និសីទ​សារព័ត៌​មាននៅ​សេត​វិមានកាលពី​ថ្ងៃ​អង្គារ អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី ​Jen Psaki បាន​និយាយថា រដ្ឋាភិបាល​លោក Biden កំពុងធ្វើការ​ជាមួយ​បណ្ដា​ប្រទេស​ និង​ដៃគូដើម្បី​ពិភាក្សា​ថាតើ​យើង​នឹងធ្វើ​អ្វី ប្រសិនបើ​មានការ​កាត់ផ្ដាច់​ការផ្គត់ផ្គង់​មែន​នោះ​។ ​លោកស្រី Psaki បាន​និយាយថា​ រដ្ឋ​បាន​នេះក៏​កំពុងធ្វើការ​ផងដែរ​ ដើម្បី​កំណត់​ពី​ការផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​ក្រៅពី​របស់​រុស្ស៊ី មានដូចជាពី​តំបន់​អាហ្វ្រិក​ខាងជើង មជ្ឈិមបូព៌ា អាស៊ី និង​សហរដ្ឋអាមេរិក​ជាដើម​៕​

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm