សិប្បកម្មមួយនៅកំពង់ធំ គ្រោងពង្រីកការកែច្នៃផលនេសាទពីត្រឹម៤តោនក្នុង១ឆ្នាំ ទៅ៣០តោន ស្រប​នឹងសម្ទុះគាំទ្រសព្វថ្ងៃ

2025/09/10 03:36:26 pm        573

កំពង់ធំ៖ សិប្បកម្មកែច្នៃផលនេសាទ ចាវ សួស្តី ស្ថិតនៅភូមិជីមាស ឃុំម្សាក្រង ស្រុកស្ទោង ខេត្ត​កំ​ពង់ធំ ដែលផលិតប្រហុកម្សៅ គ្រោងពង្រីកការកៃច្នៃផលនេសាទ ដែលមួយឆ្នាំត្រឹម ៣ ទៅ​៤​តោន ឈានទៅដល់ ២០ ទៅ៣០តោន ស្របនឹងសម្ទុះគាំទ្រយ៉ាងខ្លាំង ពីប្រជាពលរដ្ឋ​ខ្មែរ​នា​ពេល​បច្ចុប្បន្ន ហើយបានពហិការមិនប្រើប្រាស់ផលិតផលមកពីប្រទេសថៃនោះ។

ការពង្រីកទំហំនៃផលិតកម្មនេះ ព្រោះមានការជួយជ្រោមជ្រែង ពីគម្រោង​អភិវឌ្ឍន៍​ជល​ផល​ក្រោយ​ប្រមូល​ផល (CAPFISH-Capture) របស់សហភាពអ៊ឺរ៉ុប (EU) អនុវត្តដោយ​អង្គការ​សហ​ប្រជា​ជាតិ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) និងកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) នេះបើតាមការឲ្យដឹងរបស់លោក ចាវ សួស្ដី ស្ថាបនិកសិប្បកម្មកែច្នៃផលនេសាទ ។

លោក​បានឲ្យដឹងថា សិប្បកម្មកែច្នៃជលផល ចាវ សួស្តី បានចាប់ផ្តើមនៅក្នុងឆ្នាំ២០២១ ដោយ​ផលិត​ប្រហុក​ម្សៅ ប្រើប្រាស់ផលិតផលក្នុងស្រុក ទាំងគ្រឿងផ្សំ និងរសជាតិធានានូវអនាម័យ និង​គុណ​ភាព​សុវត្ថិភាព ដោយទទួលបានការគាំទ្រសម្ភារបរិក្ខា តាមរយៈកម្មវិធី ISFហើយ CAPFISH​-Capture គាំទ្រជំនួយបច្ចេកទេស លើការរៀបចំផែនការអាជីវកម្ម ការបណ្តុះ​បណ្តាល​ស្តីពីមូលដ្ឋានសុវត្ថិភាពម្ហូបអាហារ ការបង្វឹកដល់សហគ្រាស និងបុគ្គលិករបស់សិប្បកម្ម រួមទាំង​ដៃគូ​អាជីវកម្ម។

លោកបានបន្តថា ផលិតកម្មប្រហុកម្សៅ បានប្រើប្រាស់ផលិតផលក្នុងស្រុក ផលិតពីត្រីឆ្តោ​ផ្អាប់​ជា​មួយ​អំបិល​ ម្សៅអង្ករលីង ឬអង្ករលីងបន្ទំទុកក្នុងពាងខាប់ជាច្រើនខែ ដោយប្រហុកម្សៅនេះ មាន​ក្លិន​ឈួល​មុត រសជាតិឆ្ងាញ់ដិតជាប់អណ្តាត។ វត្ថុធាតុដើមសម្រាប់ផលិត គឺបានប្រមូល​ទិញ​ត្រី​ពី​អ្នក​នេសាទ និងវារីវប្បករក្នុងស្រុក ហើយប្រហុកម្សៅមណ្ឌល មានម្សៅត្រីប្រម៉ា និងផលិត​ផល​ប្រហុក​ ជាផលិតផលស្នូលរបស់សិប្បកម្មកែច្នៃផលនេសាទ ។

លោក ចាវ សួស្តី បានបន្ថែមថា ប្រហុកចាវសួស្តី បានកែច្នៃពីត្រីរ៉ស់ ត្រីឆ្តោ ត្រីប្រម៉ា និងកូន​ត្រី​តូច​ៗ ​ចែកចាយតាមទីផ្សារមានតម្លៃទាប និងមធ្យមក្នុងស្រុក ហើយមាន​ដៃគូ​ចែក​ចាយ​តាម​បណ្តា​ខេត្ត​ចំនួន ៣០កន្លែង និងកំពុងរៀបចំចុះបញ្ជី ដើម្បីផ្គត់ផ្គង់ចូលទីផ្សារទំនើប និង​អតិថិជន​នៅ​ក្រៅ​ប្រទេស ហើយមួយខែៗអាចរកចំណូលបាន ៣ទៅ៤ពាន់ដុល្លារផងដែរ។ តែទន្ទឹមនិងមានការគាំទ្រខ្លាំងនេះ សិប្បកម្មក៏បាននិងកំពុងប្រឈម ចំពោះការ​ខ្វះខាត​ហេដ្ឋា​រចនា​សម្ព័ន្ធ ដើម្បីកែលម្អ និងពង្រីកចង្វាក់ផលិតកម្ម ដូចជាកន្លែងហាលសម្ងួត ម៉ាស៊ីនវេចខ្ចប់ ម៉ាស៊ីន​ច្រកផលិតផល ការផ្សព្វផ្សាយទីផ្សារ និងវិញ្ញាបនបត្រគុណភាព ផលិតផលជលផល (CQS) ដើម្បីឆ្ពោះការនាំចេញទៅទីផ្សារអន្តរជាតិ។

លោកបានបញ្ជាក់ថា ទោះបីជានៅមានការខ្វះខាតមួយចំនួន ប៉ុន្តែសិប្បកម្មនេះ កំពុងជួយ​បណ្ដុះ​បណ្ដាល​ដល់​សិស្សជិត២០នាក់ មកពីខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង លើការងារកែច្នៃ​ផល​នេ​សាទ​នេះ ជាមួយនឹងការស្នាក់នៅ និងហូបចុកដោយឥតគិតថ្លៃ ។

លោកស្រី សាន សុខរិណា មន្ត្រីជាន់ខ្ពស់ ប្រធានការិយាល័យអភិវឌ្ឍផលិតផល និងសហ​ប្រតិបត្តិការ នៃសាជីវកម្មធានាឥណទានកម្ពុជា កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) មាន​គោល​បំណងចម្បង ក្នុងការជំរុញ និងគាំទ្រទៅដល់សហគ្រាស ឬដៃគូអាជីវកម្ម​ស្ថិត​ក្នុង​វិស័យ​ជល​ផល ក្រោយប្រមូលផល ដើម្បីបង្កើននូវផលិតភាពផលផលរបស់ពួកគេ ក្នុងការលើក​កម្ពស់​ផលិត​ផល​ឲ្យមានស្ដង់ដារ គុណភាព មានលក្ខណៈប្រកួតប្រជែង ក្នុងការត្រៀមខ្លួន​ចាប់​យក​ទីផ្សារ​ថ្មីៗ ទាំងក្នុងស្រុក និងក្រៅស្រុក ខណៈអាជីវកម្មទទួលបានផលពីកម្មវិធីនេះ ផលិតផល​របស់​ពួក​គេ បាននាំទៅកាន់ផ្សារទំនើប និងទៅផ្សារអន្តរជាតិ មាននៅអ៊ឺរ៉ុប អាស៊ី និងអាមេរិក​ជា​ដើម​។

លោកស្រីបានបញ្ជាក់ថា សម្រាប់អ្នកចង់បានកម្ចីនេះ ជាដំបូងគឺជាជនជាតិខ្មែរ ជាអាជីវកម្ម​ជល​ផល​ក្រោយ​ប្រមូលផល ឬអ្នកពាក់ព័ន្ធនឹងវិស័យជលផលក្រោយប្រមូលផល ការផលិតរបស់​អាជីវកម្ម​ទាំងអស់នោះ មានលក្ខណៈសុវត្ថិភាព និងមានបុគ្គលិកបម្រើ​ការងារ​ដោយ​ច្រើន​ជា​ស្ត្រី​ជា​ដើម៕ អត្ថបទ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm