គណៈកម្មការទី១ នៃរដ្ឋសភា នាំយកអំណោយជូនប្រជាពលរដ្ឋ នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

2025/09/10 04:05:36 pm        258

ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១) នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំគណៈប្រតិភូគណៈកម្មការទី១ នៃរដ្ឋសភា ជួបសំណេះសំណាលជាមួយអាជ្ញាធរខេត្តបន្ទាយមានជ័យនិងនាំយកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទាហានសៀមរាយបន្លាលួសព័ទ្ធយកភូមិដ្ឋានរបស់ពួកគាត់ មិនឱ្យពលរដ្ឋចូលផ្ទះវិញ ស្ថិតនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។

ឯកឧត្តម អ៊ុំ រាត្រី បានធ្វើសេចក្តីរាយការណ៍អំពីស្ថានភាពទូទៅ ជូនគណៈប្រតិភូ បានជ្រាបថា នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ច្រកព្រំដែនជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានយោធាថៃដេញប្រជាពលរដ្ឋកម្ពុជាចេញពីលំនៅដ្ឋាន និងដាក់បន្លាលួស មិនឱ្យពលរដ្ឋចូលផ្ទះវិញ ចាប់ពីថ្ងៃ១២ សីហាមក។ ក្នុងចំណោមពលរដ្ឋខ្មែរដែលថៃដេញចេញពីលំនៅដ្ឋាននេះ គឺមានជនពិការ ៤នាក់ ស្ត្រីមានផ្ទៃពោះ ២នាក់ និងកុមារ ៦នាក់ផងដែរ។

ឯកឧត្តម អភិបាលខេត្ត បានឲ្យដឹងដែរថា ក្រោយពីបានលុកលុយចូលទឹកដីកម្ពុជា នៅខេត្តបន្ទាយមានជ័យហើយ កងទ័ពថៃ ក៏បានសង់ទីស្នាក់ការរបស់ខ្លួន ដែលនេះជាសកម្មភាពរំលោភបំពាន ម្ដងហើយម្ដងទៀត របស់យោធាថៃ។ ឯកឧត្តម ក៏ជំរុញឱ្យភាគីថៃ រើចេញជាបន្ទាន់នូវបន្លាលួស និងកង់ឡាន ដែលបានដាក់ ពង្រាយខុសច្បាប់នៅលើទឹកដីកម្ពុជា ព្រមទាំងទាមទារឱ្យថៃត្រូវធានាការប្រគល់មកវិញ នូវទ្រព្យសម្បត្តិ និងដីស្រែចម្ការជាកម្មសិទ្ធិរបស់ពលរដ្ឋកម្ពុជា ដែលពួកគេបានបំពាន និងកាន់កាប់។ ជាមួយគ្នានេះ ក៏បានអំពាវនាវឱ្យថៃ បញ្ឈប់ការលុកលុយ ការកាន់កាប់ដោយខុសច្បាប់ និងដករាល់កម្លាំងយោធា និងសម្ភាររបស់ខ្លួន ទៅទីតាំងដែលកំណត់ដោយច្បាប់។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់ខេត្តរួចមក ឯកឧត្តម សរ ចំរុង បានថ្លែងអំណរគុណ និងកោតសរសើរចំពោះរដ្ឋបាលខេត្ត ដែលជានិច្ចកាលបានយកចិត្តទុកដាក់ក្នុងការបម្រើសេវា និងខិតខំដោះស្រាយរាល់ការលំបាកជូនប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍ និងភាពសុខដុមរមនា។

ឯកឧត្តម ប្រធាន ក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នូវសេចក្តីនឹករលឹក និងការគិតគូរដល់បងប្អូនប្រជាពលរដ្ឋគ្រប់ពលវេលា។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បានប្រគល់នូវសម្ភារប្រើប្រាស់ជូនប្រជាពលរដ្ឋរងគ្រោះ ដោយក្នុងមួយគ្រួសារទទួលបាន ៖ ភួយចំនួន១ ក្រមាចំនួន១ ត្រីងៀត និងសាច់ក្រក ព្រមទាំងថវិកាចំនួន ២០០.០០០ រៀល៕

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm