មន្ត្រីជាន់ខ្ពស់សហព័ន្ធកីឡា​វាយ​កូន​បាល់​វាយតម្លៃ​ខ្ពស់​ចំពោះ​សមត្ថភាព​កីឡាករ​-​កីឡា​ការិនី និង​អាជ្ញាកណ្ដាល​

2022/01/26 07:02:26 am        96

​​វាយ​កូន​បាល់​៖ លោក ទេព រិទ្ធី​វិ​ទ្ធ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា បានធ្វើការ​វាយតម្លៃ​ខ្ពស់ចំពោះ​កម្រិត​សមត្ថភាព​របស់​កីឡាករ​-​កីឡាការិនី រួមទាំង​អាជ្ញាកណ្ដាល​-​ចៅក្រមដែលមាន​ការរីកចម្រើន​ហួស​ពី​ការទទួល​យកបាន បើទោះបី​សហព័ន្ធ​បាន​ខក​ខាន​រៀបចំ​ការប្រកួត​ថ្នាក់ជាតិ​ជាង ២​ឆ្នាំកន្លងមកដោយសារ​ជំងឺ​រាតត្បាត​ជាស​កល​កូ​វីដ​-១៩ ក្ដី។​

​ការបង្ហាញ​នូវ​សុទិដ្ឋិនិយម​របស់​ប្រមុខ​សហព័ន្ធ​នេះ ធ្វើឡើង​ក្នុង​ពិធី​បិទ​ការប្រកួត​កីឡា​វាយ​កូន​បាល់​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២១ ក្រោយ​ដំណើរការ​ប្រកួត​រយៈពេល ៤​ថ្ងៃចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២២ ម្សិលមិញនៅ​មជ្ឈមណ្ឌល​កីឡា CCC។​ ​អគ្គលេខាធិការ​សហព័ន្ធ​ដដែល​បាន​បញ្ជាក់ថា រយៈពេល ២​ឆ្នាំកន្លះ​មកហើយដែល​សហព័ន្ធ​បាន​ខកខាន​រៀបចំ​ការប្រកួត​ថ្នាក់ជាតិ​ផ្សេងៗ។ តែ​យ៉ាងណា​លោក​សង្កេតឃើញ​កីឡាករ​-​កីឡាការិនី​ម្នាក់ៗនៅតែ​ខិតខំ​ប្រឹង ដែល​ធ្វើ​ឲ្យ​ពួកគេ​សម្រេចបាន​លទ្ធផល​ដ៏​ល្អប្រសើរ​ក្នុងការ​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំនេះ។ រីឯ​អាជ្ញាកណ្ដាល​-​ចៅក្រម រួមទាំង​អ្នកបម្រើ​សេ​វេ​បាល់​ក៏​ធ្វើបាន​ល្អ​ដែរ។ ហេតុនេះ​លោក​រំពឹងថា នឹង​ទទួលបាន​លទ្ធផល​ល្អប្រសើរ​លើសពី​ការរំពឹងទុក​មួយ ក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣។​

​ចំពោះ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំនេះបានរៀបចំ​ចំនួន ៤​វិញ្ញាសាដោយមាន​កីឡាករ​-​កីឡាការិនី ៥១​នាក់មកពី​រាជធានី​-​ខេត្ត​ចំនួន ៨ចូលរួម។ ជា​លទ្ធផល​វាយ​ឯកត្តជន​នារី លេខ​១ កីឡាការិនី ញ៉ែម ស្រី​ណុ​ច មកពី​ខេត្តសៀមរាប​, លេខ​២ កីឡាការិនី ឈី​វ អប្ស​រ៉ា មកពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លេខ​៣ កីឡាការិនី ច័ន្ទ សុវណ្ណ​លីន​ណា មកពី​ខេត្តសៀមរាប។​ ​វិញ្ញាសា​ឯកត្តជន​យុវជន​អាយុ​ក្រោម ១៨​ឆ្នាំ លេខ​១ កីឡាករ ឈាង ច័ន្ទ​មុន្នី មកពី​ក្លិប​អូឡាំពិក ខណៈ​លេខ​២ កីឡាករ ឡេង ឃ្លាង មកពី​អង្គការ​អរុណ​រៈ និង​លេខ​៣ កីឡាករ វឿន វុទ្ធី មកពី​ខេត្តសៀមរាប។ វិញ្ញាសា​ឯកត្តជន​បុរស​ម្នាក់​ទល់​ម្នាក់ លេខ​១ កីឡាករ ប៊ុន កេ​ន្នី មកពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ខណៈ​លេខ​២ កីឡាករ ឡុង សំនៀង និង​លេខ​៣ កីឡាករ ឱ សារិទ្ធ មកពី​ក្រសួងការពារជាតិ និង​លេខ​៣ ដូចគ្នា។​ ​វិញ្ញាសា​វាយ​គូ​បុរស លេខ​១ កីឡាករ ឡុង សំនៀង និង​កីឡាករ ឱ សារិទ្ធ មកពី​ក្រសួងការពារជាតិ ខណៈ​លេខ​២ កីឡាករ ប៊ុន កេ​ន្នី និង ម៉ន ភក្ដី មកពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លេខ​៣ កីឡាករ ឃ្លាំង ពន្លក និង​កីឡាករ អ៊ិត ប៊ុន​ធា មកពី​ក្រសួងការពារជាតិ៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am