ប្រមុខUN ជំរុញឱ្យរដ្ឋនានា ធ្វើឱ្យមានតុល្យភាពឡើងវិញលើការចំណាយផ្នែកយោធា និងតម្រូវការអភិវឌ្ឍន៍

2025/09/10 10:27:00 pm        215

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃអង្គារបានជំរុញឱ្យរដ្ឋជាសមាជិកធ្វើឱ្យមានតុល្យភាពឡើងវិញនូវការចំណាយផ្នែកយោធា និងអាទិភាពអភិវឌ្ឍន៍។ ប្រមុខអង្គការសហប្រជាជាតិបាននិយាយនៅពេលចាប់ផ្តើមចេញរបាយការណ៍ថ្មីមានចំណងជើងថា «សន្តិសុខដែលយើងត្រូវការ ការធ្វើឱ្យមានតុល្យភាពឡើងវិញនូវការចំណាយផ្នែកយោធាសម្រាប់អនាគតប្រកបដោយនិរន្តរភាព និងសន្តិភាព» ថា វាជាញឹកញាប់ធ្វើឲ្យអន្តរាយ ជំរុញការប្រកួតប្រជែងសព្វាវុធ និងធ្វើឲ្យមានការមិនទុកចិត្តគ្នាកាន់តែខ្លាំង។

លោក Guterres បាននិយាយថា «ពិភពលោកដែលមានសុវត្ថិភាពកាន់ច្រើន ចាប់ផ្តើមដោយការវិនិយោគក្នុងការប្រយុទ្ធប្រឆាំងភាពក្រីក្រដូចដែលយើងបានធ្វើនៅក្នុងការប្រយុទ្ធប្រឆាំងសង្គ្រាម»។ លោកបាននិយាយថា ការចំណាយលើផ្នែកយោធាជាសកលបានកើនឡើងដល់កម្រិតខ្ពស់បំផុតចំនួន២,៧សែនកោដិលានដុល្លារក្នុងឆ្នាំ២០២៤ដែលមានជិត១៣ដងនៃចំនួនជំនួយអភិវឌ្ឍន៍ផ្លូវការពីប្រទេសអ្នកមានបំផុតរបស់ពិភពលោក និង៧៥០ដងនៃថវិកាធម្មតារបស់អង្គការសហប្រជាជាតិក្នុងឆ្នាំ២០២៤។

ជាមួយគ្នានេះ គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDG) មានតែមួយភាគប្រាំប៉ុណ្ណោះដែលកំពុងដំណើរការ។ លោកបានព្រមានថា គម្លាតហិរញ្ញប្បវត្ថុកំពុងកើនឡើង។ លោក Guterres បាននិយាយថា របាយការណ៍នេះគឺជាការអំពាវនាវឱ្យគិតឡើងវិញអំពីអាទិភាពនិងធ្វើឱ្យមានតុល្យភាពឡើងវិញនូវការវិនិយោគសកលឈានទៅរកសន្តិសុខដែលពិភពលោកពិតជាត្រូវការ។

ការចំណាយលើវិស័យយោធាសកលត្រូវបានព្យាករថានឹងឈានដល់ ៤,៧ ទៅ៦,៦សែនកោដិដុល្លារនៅឆ្នាំ២០៣៥ប្រសិនបើនិន្នាការបច្ចុប្បន្ននៅតែបន្ត។ យោងតាមរបាយការណ៍បានឱ្យដឹងថា ការបង្វែរធនធានដ៏ធំឆ្ពោះទៅរកការប្រើប្រាស់ជាប្រយោជន៍យោធា បង្កការគំរាមកំហែងធ្ងន់ធ្ងរដល់អនាគតរបស់មនុស្សជាតិ ដោយធ្វើឱ្យអន្តរាយដល់សន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        14
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        34
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm