ស្ពានលេខ១២ និងលេខ១៣នៅតាមបណ្តោយផ្លូវជាតិលេខ៤ លេង​ជន់លិច​ទៀត​ហើយ​ចាប់​ពី​ពេលនេះតទៅ

2025/09/10 10:28:47 pm        559

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្តម ផន រឹម បានឲ្យដឹងថា ចាប់​ពី​ពេល​នេះ​តទៅស្ពានលេខ១២ និង១៣ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុចឃុំ អូរបាក់​រទះ ខេត្តព្រះ សីហនុនោះ នឹងលេងលិចតទៅទៀតហើយ។

តាមរយៈបណ្តាញសង្គមហ្វេសបុកផ្ទាល់ នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ផន រឹម បានឲ្យដឹងថា ស្ពានលេខ១២-១៣ (ផ្លូវជាតិលេខ៤)ស្ថិតក្នុងឃុំអូរបាក់រទេះ ខេត្ត​ព្រះសីហនុ​។

ស្ទើររៀងរាល់ឆ្នាំ ស្ពាននេះតែងរងការជន់លិចកាត់ផ្តាច់ចរាចរណ៍ ពេលរដូវទឹកឡើង ជា​ពិសេស​នៅ​អំឡុង​សីហា និងកញ្ញានេះតែម្តង។

ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្នស្ពានចាស់ កម្ពស់ទាប និងតែងលិចទឹក ត្រូវ​បាន​ជំនួស​ដោយ​ស្ពាន​ថ្មី​ដែល​មានកម្ពស់ខ្ពស់ ទំហំធំ និងលែងលិចលង់ទៀតហើយ។ ប្រជាពលរដ្ឋតែងហៅថា «ស្ពានស្ទឹងសំរោង»មានទទឹង១១ម៉ែត្រ,បណ្តោយ ១៦០ម៉ែត្រ ចែកចេញជា ៨ប្រឡោះ ដោយ​ប្រឡោះ​​នីមួយៗ​ប្រវែង ២០ម៉ែត្រ ធ្វើពីបេតុង ក្រាលកៅស៊ូACពីរស្រទាប់ ស្ថិតនៅចំណុច​PK115​+​935​ ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ស្ពានស្ទឹងសំរោង ចាប់​ផ្តើម​​សាង​សង់នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ដោយបញ្ចប់ការសាងសង់នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ​២០២៤​។

តាមរយៈបណ្តាញសង្គមហ្វេសបុកនេះដែរ ឯកឧត្តម ផឹន រឹម អ្នកនាំពាក្យក្រសួងសាធារណៈការ និង​ដឹកជញ្ជូន ក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយសុវត្ថិភាព និង​រីក​រាយ​ជាមួ​យ​សមិទ្ធ​ផល​ជាតិ ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ នាសម័យតេជោ​ធិបតី​ផង​ដែរ​៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        121
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm