ប្រធានាធិបតីប៉ូឡូញ៖ លោក Putin ត្រៀមរួចជាស្រេច ដើម្បីឈ្លានពានប្រទេសផ្សេងៗ

2025/09/10 10:49:00 pm        204

ប្រធានាធិបតីប៉ូឡូញ Karol Nawrocki កាលពីថ្ងៃអង្គារ (ទី៩ ខែកញ្ញា) បានព្រមានថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានត្រៀមខ្លួនរួចជាស្រេចក្នុងការឈ្លានពានប្រទេសផ្សេងទៀត បន្ទាប់ពីលោក បានសម្រេចចិត្តចាប់ផ្តើមជម្លោះ នៅអ៊ុយក្រែន។

នៅឯសន្និសីទសារព័ត៌មានជាមួយប្រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb នៅទីក្រុង Helsinki លោក Nawrocki បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងមិនទុកចិត្តលើចេតនាល្អរបស់លោក Vladimir Putin ឡើយ»។

ទាំងប្រទេសប៉ូឡូញ និងហ្វាំងឡង់ មានព្រំប្រទល់ជាប់នឹងរុស្ស៊ី ហើយសមាជិករបស់អង្គការណាតូ (NATO) ទាំង២ បានចាប់ផ្ដើមមានក្ដីបារម្ភ ដោយសារការលុកលុយរបស់ទីក្រុងមូស្គូលើអ៊ុយក្រែន នៅឆ្នាំ២០២២។

ប្រធានាធិបតីប៉ូឡូញទើបជាប់ឆ្នោតថ្មីរូបនេះ បានបន្តថា៖ «ពិតណាស់ ខណៈពេលដែលរង់ចាំ សម្រាប់សន្តិភាពយូរអង្វែង សន្តិភាពអចិន្ត្រៃយ៍ ដែលចាំបាច់សម្រាប់តំបន់របស់យើង យើងជឿថា លោក Vladimir Putin បានត្រៀមខ្លួនរួចជាស្រេច ដើម្បីឈ្លានពានប្រទេសផ្សេងទៀត»។

ដោយមិនបានបញ្ជាក់អំពីវិធានការជាក់លាក់ណាមួយ លោកបានបន្ថែមថា៖ «នោះហើយជាមូលហេតុដែលយើងកំពុងអភិវឌ្ឍកងកម្លាំងប្រដាប់អាវុធរបស់យើង យើងកំពុងអភិវឌ្ឍភាពជាដៃគូ និងទំនាក់ទំនងសម្ព័ន្ធមិត្តរបស់យើង»។

លោក Nawrocki បានបញ្ជាក់ថា «គ្រោងសន្តិសុខ» នៅទូទាំងតំបន់ បានផ្លាស់ប្តូរ ហើយថា លោកប្រធានាធិបតីអាមេរិក Donald Trump គឺជា «មេដឹកនាំតែមួយគត់នៃពិភពលោកសេរី» ដែលអាចបង្ខំលោក Putin ព្រមចរចា។ កាលពីសប្តាហ៍មុន លោក Trump បានលើកឡើងពីការបញ្ជូនទាហានបន្ថែមទៀតទៅប៉ូឡូញ ខណៈដែលលោកបានស្វាគមន៍លោក Nawrocki នៅសេតវិមាន ជាមួយនឹងយន្តហោះយោធាហោះពីលើ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        319
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        364
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        342

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm